ព័ត៌មានអន្ដរជាតិ
ក្រៅពីជានាយករដ្ឋមន្ត្រី ពេលនេះលោក សេតថា ទទួលបានតំណែងមួយទៀត ក្នុងជួររដ្ឋាភិបាលថៃ
នៅថ្ងៃសៅរ៍ទី២ខែកញ្ញា នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃលោក សេតថា ថាវីស៊ីន ត្រូវបានតែងតាំងឲ្យកាន់តំណែងមួយទៀត នោះគឺជារដ្ឋមន្ត្រីហិរញ្ញវត្ថុ នៅក្នុងគណៈរដ្ឋមន្ត្រីដែលអនុម័តដោយព្រះមហាក្សត្រ ខណៈមហាសេដ្ឋីអចលនទ្រព្យលោក សេតថា ព្យាយាមជំរុញកំណើនរបស់ប្រទេសសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍ និងអនុវត្តតាមការសន្យាយុទ្ធនាការដែលធ្វើឡើងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត។

សេដ្ឋកិច្ចរបស់ប្រទេសថៃ បាននិងកំពុងធ្លាក់ចុះព្រោះតែការនាំចេញ និងការវិនិយោគកាន់តែខ្សោយទៅៗ ដោយធនាគារកណ្តាលនិយាយកាលពីខែមុនថា ការព្យាករពេញមួយឆ្នាំសម្រាប់កំណើន៣,៦% អាចទាបជាងនេះ។
ការស្តារសេដ្ឋកិច្ចរបស់ប្រទេសថៃឡើងវិញ នឹងក្លាយជាកិច្ចការដ៏ធំបំផុតមួយសម្រាប់អ្នកចំណូលថ្មីផ្នែកនយោបាយគឺលោក សេតថា។
គណៈរដ្ឋមន្ត្រីថ្មីនេះ នឹងនាំឲ្យគណបក្សភឿថៃរបស់លោក សេតថា ត្រូវគ្រប់គ្រងផ្នែកការពារជាតិ ដឹកជញ្ជូន ពាណិជ្ជកម្ម សុខាភិបាល និងការបរទេស។
សូមបញ្ជាក់ ការប្រកាសគណៈរដ្ឋមន្ត្រីថ្មីនេះ ធ្វើឡើងប៉ុន្មានសប្តាហ៍ បន្ទាប់ពីលោក សេតថា ដែលជាអតីតប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យប្រណីត Sansiri បានឈ្នះការបោះឆ្នោតសភាកាលពីខែសីហា ដើម្បីក្លាយជានាយករដ្ឋមន្ត្រី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ បក្សចលនាឆ្ពោះទៅមុខ ដាក់គោលដៅឈ្នះការបោះឆ្នោតលើកក្រោយ និងបង្កើតរដ្ឋាភិបាលថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


