នយោបាយ
លោក កៅ គឹមហ៊ួន៖ ឆ្នាំ២០៣០ ផលិតផលក្នុងស្រុកសរុបរបស់អាស៊ានអាចនឹងកើតដល់២ទ្រីលានដុល្លារ
អគ្គលេខាធិការអាស៊ាន លោកបណ្ឌិត កៅ គឹមហ៊ួន បានលើកឡើងថា អាស៊ាន បានធ្វើការបើកសេដ្ឋកិច្ចឌីជីថលឈានទៅដល់២០២៥ ដែលតាមការវាយតម្លៃ គឺអាចបំពេញបន្ថែមថវិការហូតដល់២ទ្រីលានដុល្លារ នៅឆ្នាំ២០៣០ ហើយផលិតផលក្នុងស្រុកសរុបរបស់អាស៊ាន អាចនឹងកើតដល់២ទ្រីលានដុល្លារ នៅឆ្នាំ២០៣០។ លោកបានគូសបញ្ជាក់បែបនេះ ក្នុងឱកាសជួបសម្ដែងការគួរសមជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ក្នុងថ្ងៃទី ០៤ ខែកញ្ញា នេះ។

លោក កៅ គឹមហួន ក៏បានគូសបញ្ជាក់ពីកិច្ចការរបស់អាស៊ានជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត ឱ្យបានជ្រាបថា ចក្ខុវិស័យរបស់អាស៊ានសម្រាប់២០៤៥ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាសហគមន៍សន្ដិសុខនយោបាយអាស៊ាន ដែលជាចក្ខុវិស័យរយៈពេលវែង រហូតដល់២៥ឆ្នាំ ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់អាស៊ាន។
ប៉ុន្តែ លោក កៅ គឹមហ៊ួន ថា អ្វីដែលជាកិច្ចការអាស៊ានដែលលោកមកបំពេញពេលនេះ គឺចាប់អារម្មណ៍ជាងគេនៅក្នុងសសរស្ដម្ភទាំងបីរបស់អាស៊ាន គឺអាស៊ានប្រមូលផ្ដុំលើសហគមន៍សេដ្ឋកិច្ចអាស៊ានដែលកំពុងតែលេចធ្លោនៅក្នុងកិច្ចការរបស់អាស៊ានដោយទទួលបាននូវការផ្តល់ថវិកាជាអាទិភាពជាច្រើនសម្រាប់ឱ្យសហគមន៍សេដ្ឋកិច្ចអាស៊ានដំណើរការប្រកបដោយប្រសិទ្ធភាព។ ចំពោះសហគមន៍សេដ្ឋកិច្ចអាស៊ាន មានឯកសារច្រើនជាងគេ ដែលត្រូវអនុម័តបន្ទាប់មក គឺការអនុម័តលើឯកសារនៃសហគមន៍សង្គម វប្បមធម៌អាស៊ាន ៕

ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន