សុខភាព
វិធី ១០ យ៉ាង ទប់ស្កាត់ការឃ្លានផ្អែម សម្រាប់អ្នកចង់សម្រកទម្ងន់
ច្បាប់ដំបូងនៃការសម្រកទម្ងន់ដែលមនុស្សគ្រប់គ្នាដឹង គឺកាត់បន្ថយការទទួលទានផ្អែម។ សត្រូវដ៏ធំបំផុតរបស់រាងកាយ ដែលភាពឆ្ងាញ់ គឺផ្ទុយនឹងអត្ថប្រយោជន៍របស់វា។ បើយើងធ្វេសប្រហែស ហើយញ៉ាំច្រើន។ ក្រៅពីការឡើងសាច់លើក្បាលពោះ ភ្លៅ និងដើមដៃ វាក៏បង្កជាជំងឺជាច្រើនទៀតដូចជា ទឹកនោមផ្អែម និងខ្លាញ់ក្នុងឈាម កំណកឈាម និងច្រើនទៀត។
ដូច្នេះហើយ បើអ្នកដឹងថាខ្លួនចូលចិត្តបង្អែមខ្លាំងពេកមិនអាចទប់ចិត្តបាន។ តោះអានគន្លឹះខ្លះៗ ដើម្បីជួយកាត់បន្ថយការឃ្លានរបស់ផ្អែម។

១ កាត់បន្ថយ ឬឈប់ប្រើជាតិកាហ្វេអ៊ីន ដែលប៉ះពាល់ដល់កម្រិតទឹកក្នុងឈាម ហើយវាអាចជាហេតុផលមួយដែលអ្នកចង់បានបង្អែម។
២ ផឹកទឹកស្អាតឲ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។ ពេលខ្លះការចង់បានរបស់ផ្អែម គឺជាសញ្ញាមួយដែលរាងកាយខ្សោះជាតិទឹក។ ព្យាយាមផឹកទឹកមួយកែវ (អាចលាយជាមួយទឹកក្រូចឆ្មាស្រស់ ឬប្រហែល១ ស្លាបព្រានៃទឹកខ្មះ cider ផ្លែប៉ោម) ហើយរង់ចាំមួយភ្លែត។ ដើម្បីដឹងថាអ្នកនៅតែចង់ញ៉ាំបង្អែមឬអត់។ លើសពីនេះ ការទទួលទានទឹកស្អាតឲ្យបានគ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការរាងកាយរបស់អ្នក។ វាក៏ជួយឲ្យពោះវៀនកម្ចាត់បាក់តេរីអាក្រក់បានកាន់តែមានប្រសិទ្ធភាពផងដែរ។
៣ ទទួលទានបន្លែផ្អែមជាប្រចាំ ដូចជា ខ្ទឹមបារាំង ការ៉ុត ល្ពៅ ដំឡូងជ្វា និងសូម្បីតែ ឆៃថាវក្រងហម ។ ពេលស្ងោរក្នុងទឹកស៊ុបវានៅតែមានរសជាតិផ្អែម។ ការញ៉ាំបន្លែផ្អែមជាប្រចាំនឹងជួយកាត់បន្ថយការឃ្លានរបស់ផ្អែម។
៤ ចៀសវាងអាហារកែច្នៃ អាហារដែលមានជាតិគីមី និងជាតិស្ករខ្ពស់ រួមទាំងអាហារជំនួសស្ករផ្សេងទៀត។
៥ បង្កើនថាមពលរាងកាយរបស់អ្នក ដោយការធ្វើលំហាត់ប្រាណជាទៀងទាត់។ អ្នកអាចចាប់ផ្តើមជាមួយនឹងសកម្មភាពសាមញ្ញៗដូចជាការដើរ ឬហាត់យូហ្គា។ ចាប់ផ្តើមជាមួយនឹងរយៈពេលខ្លីដូចជា ១៥ នាទី ហើយបន្ទាប់មកបង្កើនពេលវេលាបន្តិចម្តងៗ។ ចលនារាងកាយជួយរក្សាកម្រិតជាតិស្ករក្នុងឈាមឲ្យមានតុល្យភាព និងបន្ថែមថាមវន្ត ដូចនេះ ជួយកាត់បន្ថយការញ៉ាំបង្អែម ដើម្បីបំបាត់ភាពតានតឹង។
៦ គេងឲ្យបានគ្រប់គ្រាន់ និងដឹងពីរបៀបសម្រាក មនុស្សភាគច្រើនប្រើស្ករជាប្រភពថាមពលរហ័ស។ ជាពិសេសនៅពេលដែលអ្នកមានអារម្មណ៍តានតឹង អស់កម្លាំង ឬខ្វះថាមពលទាំងផ្លូវកាយ និងផ្លូវចិត្ត ដូច្នេះប្រសិនបើអ្នកជាអ្នកញៀនជាតិស្ករ។ សាកល្បងសួរខ្លួនឯងថាតើអ្នកគេងមិនលក់ឬអត់? ឬមានភាពតានតឹង?
៧ ពិចារណាបរិមាណសាច់ដែលអ្នកញ៉ាំជាប្រចាំ បរិភោគសាច់ច្រើនពេក ឬតិចពេក វាអាចបង្កឲ្យមានចំណង់ចង់ញ៉ាំបង្អែម សូមបន្តសង្កេត និងកែសម្រួលដើម្បីស្វែងរកបរិមាណសមតុល្យ។
៨ ចៀសវាងផលិតផលគ្មានជាតិខ្លាញ់ ឬមានជាតិខ្លាញ់ទាប ព្រោះផលិតផលទាំងនេះមានទំនោរទៅរកជាតិស្ករខ្ពស់។ ដើម្បីជំនួសរសជាតិ និងបាត់បង់ជាតិខ្លាញ់។
៩ សាកល្បងគ្រឿងទេសផ្សេងៗ ក្នុងការចម្អិនអាហារ គ្រឿងទេសមួយចំនួនដូចជា cinnamon, nutmeg, ក្រវាញ ឬ betel ធ្វើឲ្យអាហារផ្អែមតាមធម្មជាតិ។
១០ អនុវត្តការបន្ថយល្បឿនជីវិតរបស់អ្នកនិងធ្វើឲ្យជីវិតផ្អែមល្ហែមជាមួយរបស់ដែលមិនមែនជាអាហារ ចូរយើងពិចារណាទិដ្ឋភាពផ្សេងៗ។ នៃជីវិតដែលអ្នកមានអារម្មណ៍ថាបានបំពេញ ឬក៏បាត់? នៅពេលដែលជីវិតរបស់អ្នកកាន់តែផ្អែមល្ហែម ចំណង់ផ្អែមនឹងរលាយបាត់ដូចគ្នា។
ចំណុចចុងក្រោយនេះគួរឲ្យចាប់អារម្មណ៍។ អ្នកត្រូវព្យាយាមពិចារណាខ្លួនឯងឲ្យបានល្អ។ ដែលយើងចង់បានបង្អែម តើដោយសារតែជីវិតរបស់យើងខ្វះសុភមង្គល ភាពផ្អែមល្ហែម និងភាពរស់រវើកមែនទេ? ដូចមិត្តភ័ក្តិនៅជុំវិញយើងតែងតែនិយាយថា “បើអ្នកតានតឹងបែបនេះ តោះទៅញ៉ាំសាច់អាំងល្ងាចនេះទៅ” វាអាចទៅរួចដែលថាយើងចង់បានភាពផ្អែមល្ហែមមកជួយបំពេញ ជីវិតរបស់យើងដោយសុភមង្គល។ ប៉ុន្តែបើយើងញ៉ាំអាហារឲ្យបានល្អ ហើយរស់នៅដោយគ្មានភាពតានតឹង យើងប្រហែលជាមិនចាំបាច់បំពេញក្រពះរបស់យើងជាមួយបង្អែមទាល់តែសោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


