កីឡា
U23 កម្ពុជាប៉ះលីបង់យប់នេះវគ្គជម្រុះក្នុងពូល ពាន AFC U23 Asian Cup
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ (U23) នឹងប្រកួតជាមួយ U23 លីបង់ វេលាម៉ោង៨យប់នេះ វគ្គជម្រុះក្នុងពូលពានរង្វាន់ AFC U23 Asian Cup Qatar ឆ្នាំ២០២៤ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
ឆ្នាំ២០២៣នេះ ក្រុម U23 កម្ពុជាជាប់រវល់ខ្លាំងមែនទែន ក្នុងនោះប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និង AFF U23 Championship នៅប្រទេសថៃ ប៉ុន្តែធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូលទាំងអស់។

ក្រុម U23 កម្ពុជាបានយកឈ្នះព្រុយណេ ៥-០, ស្មើ មីយ៉ាន់ម៉ា ១-១ និងចាញ់ថៃ 0-២ ក្នុងពានរង្វាន់ AFF U23 ខណៈ៤ប្រកួតក្នុងកីឡាស៊ីហ្គេម ក្រុមកម្ពុជាឈ្នះទីម័រខាងកើត ៤-០, ស្មើហ្វីលីពីន ១-១, ចាញ់ មីយ៉ាន់ម៉ា ០-២ និងចាញ់ឥណ្ឌូណេស៊ី ១-២។
ចំពោះក្រុម U23 លីបង់ក៏ធ្វើមិនសូវបានល្អដែរសម្រាប់៥ប្រកួតចុងក្រោយរបស់ខ្លួនក្នុងឆ្នាំ២០២៣។ ក្នុងព្រឹត្តិការណ៍ Pan Arab Games ពួកគេបានចាញ់អាល់ហ្សេរី ០-២, ចាញ់អូម៉ង់ ០-១ និងចាញ់ស៊ូដង ០-៣ ខណៈ២ប្រកួតក្នុងពានរង្វាន់ WAFF U23 Championship ក្រុមលីបង់បានចាញ់យ៉េមែន ១-២ និងចាញ់អូម៉ង់ ០-១។

ការបង្ហាញខ្លួនចុងក្រោយរបស់ U23 កម្ពុជា ក្នុងពាន AFC U23 Asian Cup បានធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូល។ឆ្នាំ២០២២ កម្ពុជាស្ថិតក្នុងពូល K ជាមួយជប៉ុន ហុងកុង និង កូរ៉េខាងជើង ប៉ុន្តែប្រទេសកូរ៉េខាងជើង សុំដកខ្លួន។ ក្រុមកម្ពុជា ឈរលេខ២ ក្នុងពូល K ដោយប្រកួត២ លើកឈ្នះ១ និងចាញ់១។
ថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២១ ក្រុមកម្ពុជាបានយកឈ្នះក្រុមហុងកុង ៤-២។ គ្រាប់ទាំង៤ របស់កម្ពុជារកបានដោយ កីឡាករ សៀង ចន្ធា ២គ្រាន់ កីឡាករ លឹម ពិសុទ្ធ ១គ្រាប់ និងកីឡាករ មិន រតនៈ ១គ្រាប់។
ថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២១ ក្រុម U23 កម្ពុជា ចាញ់ជប៉ុន ៤-០។ សម្រាប់ការប្រកួត២ លើកនេះគឺធ្វើកីឡដ្ឋាន J-Village ក្នុងប្រទេសជប៉ុន ប៉ុន្តែមិនបើកឲ្យអ្នកគាំទ្រចូលទស្សនាទេដោយសារវិបត្តិកូវីដ-១៩។

ការប្រកួតវគ្គជម្រុះក្នុងពូល AFC U23 Asian Cup Qatar 2024 កម្ពុជាស្ថិតក្នុងពូល J ដែលមានម្ចាស់ផ្ទះ អារ៉ាប៊ីសាអ៊ូឌីត លីបង់ និងម៉ុងហ្គោលី។
ក្រុម U23កម្ពុជាដឹកនាំដោយលោក Koji Gyotoku សញ្ជាតិជប៉ុន ខណៈកីឡាករមានការប្រែប្រួលបើប្រៀបធៀបនឹងការលេងពាន AFF U23 នៅប្រទេសថៃ៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


