កីឡា
យប់នេះ កម្ពុជារំពឹងឈ្នះម៉ាកាវលើកទី៥
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិកទទួលស្វាគមន៍ក្រុមម៉ាកាវវេលាម៉ោង៧យប់នេះក្នុងជំនួបមិត្តភាពអន្តរជាតិ FIFA Days ដែលម្ចាស់ផ្ទះរំពឹងទទួលបានលទ្ធផលល្អប្រសើរ។
ក្រុមទាំងពីរធ្លាប់មានប្រវត្តិជួបគ្នា៦ដងហើយក្នុងនោះ កម្ពុជាទទួលបានជ័យជម្នះ៤លើក ស្មើ១លើក និងចាញ់១លើក។ នៅឆ្នាំ២០០៨ កម្ពុជាឈ្នះ៣-១ ក្នុងជំនួបមិត្តភាព។ ឆ្នាំ២០០៩ កម្ពជាឈ្នះ២-១ ក្នុងជំនួបមិត្តភាព។ ឆ្នាំ២០១១ កម្ពុជាឈ្នះម៉ាកាវ ៣-១ ក្នុងជំនួបមិត្តភាព និងមិត្តភាពចុងក្រោយបំផុត កម្ពុជាចាញ់ម៉ាកាវ ៣-១ ក្នុងឆ្នាំ២០១១។

ក្រុមទាំងពីរជួបគ្នាពីរលើកក្នុងវគ្គជម្រុះជើងឯកពិភពលោកជុំបឋមនៅឆ្នាំ២០១៥ ក្នុងនោះនៅទឹកដីស្តាតចាស់ កម្ពុជា ឈ្នះ ម៉ាកាវ ៣-០ និងទឹកដីម៉ាកាវស្មើគ្នា ១-១។ គ្រាប់បាល់នៅស្តាតចាស់ រកបានដោយកីឡាករ ចាន់ វឌ្ឍនាកា ២គ្រាប់ និង ឃួន ឡាប៊ូរ៉ាវី ១គ្រាប់ ខណៈ១គ្រាប់នៅទឹកដីម៉ាកាវរកបានដោយកីឡាករ ធារី ចន្ថាប៊ីន។
សម្រាប់ការប្រកួតយប់នេះ កម្ពុជាសង្ឃឹមទទួលបានលទ្ធផលល្អទៀត ប៉ុន្តែខានជួបគ្នារយៈពេលប្រហែលជា៧ឆ្នាំកន្លងទៅ ដូច្នេះមិនអាចមើលស្រាលក្រុមម៉ាកាវបានឡើយ។
កាលពីឆ្នាំ២០១៥ នោះហើយដែលជាពេលវេលានៃអ្នកគាំទ្របានចាប់ផ្តើមពុះញ្ជ្រោលខ្លាំងក្នុងការគាំទ្រដល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។ ដោយសារពហុកីឡដ្ឋានជាតិអូឡាំពិកធ្វើការកែលំអ ដូច្នេះការប្រកួតជម្រុះជើងឯកពិភពលោកត្រូវបានធ្វើនៅស្តាតចាស់។ ពេលនោះ អ្នកគាំទ្របានទៅទស្សនាពេញស្តាតចាស់តែម្តង។ បន្ទាប់មករាល់ការប្រកួតអន្តរជាតិរបស់ក្រុមជម្រើសជាតិកម្ពុជាគឺតែងតែមានអ្នកគាំទ្រទស្សនាផ្ទាល់រាប់ម៉ឺននាក់៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


