កីឡា
ប្រធានអូឡាំពិករុស្ស៊ី ត្រូវបានដកចេញពីគណៈកម្មាធិការកម្មវិធីអូឡាំពិកអន្តរជាតិ
ប្រធានគណៈកម្មាធិការអូឡាំពិករុស្ស៊ី (ROC) លោក Stanislav Pozdnyakov ត្រូវបានដកចេញពីបញ្ជីសមាជិកថ្មីនៃគណៈកម្មការកម្មវិធីអូឡាំពិក របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC)។

មន្ត្រីវ័យ ៤៩ឆ្នាំរូបនេះទំនងជាត្រូវបានជំនួសដោយ លោក Jackie Cowan ដែលជាអនុប្រធានទីមួយ នៃសមាគមអូឡាំពិកចាម៉ៃកា។
ស្ថាប័ននេះដឹកនាំដោយលោក Karl Stoss សមាជិក IOC មកពីប្រទេសអូទ្រីស ត្រូវបានប្រគល់ភារកិច្ចក្នុងការវិភាគកម្មវិធីកីឡាអូឡាំពិករដូវក្តៅ រដូវរងា និងយុវជន និងបង្កើតសំណើសម្រាប់ការពិចារណាដលក្រមប្រឹក្សាប្រតិបត្តិរបស់ IOC។
លោក Pozdnyakov គឺជាអតីតកីឡាករគុនដាវអូឡាំពិកដែលធ្លាប់ឈ្នះមេដាយចំនួន ៥គ្រឿង។
មិនមែនតែម្នាក់នោះទេ ខណៈបញ្ជីគណៈកម្មាធិការ IOC ថ្មីដែលបានប្រកាសកាលពីសប្តាហ៍មុនគឺគួរឱ្យកត់សម្គាល់ស្រដៀងនឹងឆ្នាំ២០២២ មានការផ្លាស់ប្តូរមួយចំនួនផ្សេងទៀតដែលប៉ះពាល់ដល់មន្ត្រីរុស្ស៊ី។

មហាសេដ្ឋីរុស្ស៊ី លោក វ្ល៉ាឌីមៀ លីស៊ីន ដែលបានបាត់បង់តំណែងជាប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងអន្តរជាតិកាលពីខែវិច្ឆិកា ក៏មិនត្រូវបានចុះបញ្ជីជាសមាជិកនៃគណៈកម្មការភាពជាដៃគូពាណិជ្ជកម្ម និងប្រាក់ចំណូលទៀតផងដែរ។
ដោយឡែកអតីតអគ្គលេខាធិការអូឡាំពិករុស្សី ROC អ្នកនាង Anastasia Davydova ក៏លែងមានមុខងារក្នុងគណៈកម្មការអប់រំអូឡាំពិក។
ម្ចាស់មេដាយមាសកីឡាហែលទឹកអូឡាំពិក ៥សម័យកាល Davydova បានភៀសខ្លួនចេញពីប្រទេសរុស្ស៊ីកាលពីខែកញ្ញាឆ្នាំមុន ហើយត្រូវបានគេជឿថាបានផ្លាស់ទៅទីក្រុងឌូបៃ។

ការផ្លាស់ប្តូរទាំងនេះកើតឡើងនៅពេលដ៏រសើបមួយជាមួយនឹងសំណួរថាតើ ប្រសិនបើស្ថិតក្រោមលក្ខខណ្ឌច្បាស់លាស់ អត្តពលិកដែលមានលិខិតឆ្លងដែនរុស្ស៊ី ឬបេឡារុស្ស នឹងត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតនៅអូឡាំពិក ឆ្នាំ២០២៤ នៅតែត្រូវដោះស្រាយដើម្បីភាពច្បាស់លាស់៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insidethegames.biz
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


