កីឡា
ក្លិបកីឡា១២នៅ Los Angeles បរិច្ចាគ៨លានដុល្លារជួយជនរងគ្រោះភ្លើងឆេះព្រៃ
ឈរលើសា្មរតីកីឡាស្របពេលប្រទេសខ្លួនជួបបញ្ហា ក្លិបកីឡានៅទីក្រុង Los Angeles ចំនួន១២ បានសន្យាបរិច្ចាគទឹកប្រាក់ចំនួន៨លានដុល្លារ ដើម្បីជួយដល់ជនរងគ្រោះដោយភ្លើងឆេះព្រៃ។

ក្លិបកីឡាករទាំង១២រួមមានក្រុម៖ Angels City FC, the Angels, Chargers, Clippers, Dodgers, Ducks, Galaxy, Kings, LAFC, Lakers, Rams and Sparks។ ពួកគេបានសន្យាថានឹងធ្វើការរួមចំណែកដល់កាកបាទក្រហមអាមេរិក ជាមួយមូលនិធិនាយកដ្ឋានពន្លត់អគ្គីភ័យ Los Angeles និងអង្គការសង្គ្រោះដទៃទៀត។
ជាមួយគ្នានេះ Fanatics ជាហាងលក់សំលៀកបំពាក់កីឡា និង Fan Gear Store នឹងផ្តល់សម្ភារៈផ្សេងៗមានតម្លៃ៣លានដុល្លារដល់ប្រជាជនត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ និងចែកចាយឧបករណ៍អនាម័យផ្ទាល់ខ្លួន សម្ភារៈសិក្សា ស្បែកជើង និងជាសម្ភារៈច្រើនទៀតនៅតាមកន្លែងសង្គ្រោះនានាជុំវិញទីក្រុង។

ខ្យល់បោកបក់ខ្លាំងទៅលើទីក្រុង Los Angeles និងបានបង្កគ្រោះថ្នាក់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃដ៏ធំ ដែលបានលេបត្របាក់សង្កាត់ទាំងមូល បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ជាង១០នាក់។
អគ្គីភយកាលពីសប្តាហ៍មុនបានបង្ខំឲ្យការប្រកួត playoff រវាងក្លិប Rams និង Vikings ត្រូវបានផ្លាស់ប្តូរពីកីឡដ្ឋាន SoFi ក្នុងទីក្រុង Inglewood ទៅ Glendale រដ្ឋ Arizona និងបានពន្យារពេលការប្រកួតរបស់ក្លិប Lakers និង Clippers៕

ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


