កីឡា
លោក ពូទីន អះអាងថា កីឡាអូឡាំពិក២០២៤ មិនគួរមានការបែងចែកគ្នា
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានលើកឡើងពីចលនាអូឡាំពិកកំពុងចុះខ្សោយ បន្ទាប់ពីបម្រាមត្រូវបានដាក់លើអត្តពលិករុស្ស៊ី ក្នុងការប្រឆាំងលើរុស្ស៊ីដែលមានសង្គ្រាមជាមួយអ៊ុយក្រែនធ្វើឲ្យឱ្យការចូលរួមកីឡាអូឡាំពិក ឆ្នាំ២០២៤ ស្ថិតក្នុងមន្ទិលសង្ស័យ។

ប្រធានាធិបតីរុស្ស៊ីបានចោទប្រកាន់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និងសហព័ន្ធកីឡាអន្តរជាតិថា បានប្រព្រឹត្តនយោបាយខុសចំពោះកីឡា មុនពេលការសម្រេចចិត្តចុងក្រោយត្រូវបានធ្វើឡើងលើការចូលរួមរបស់រុស្ស៊ីក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ឆ្នាំ២០២៤ នៅទីក្រុងបារីស ប្រទេសបារាំង។
ប្រធានាធិបតីបារាំង លោក Emmanuel Macron បានគាំទ្រឲ្យអត្តពលិករុស្ស៊ីចូលរួមប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៤ ប៉ុន្តែស្ថិតក្រោមទង់អព្យាក្រឹត។

លោកពូទីនបានលើកឡើងថា ៖«ខ្ញុំចង់និយាយថា ការដឹកនាំរបស់សហព័ន្ធអន្តរជាតិ គណៈកម្មាធិការអូឡាំពិកអន្តរជាតិខ្លួនឯងបច្ចុប្បន្ននេះ កំពុងបំភ្លៃគំនិតដើមរបស់ Pierre de Coubertin។ កីឡាគួរតែនៅខាងក្រៅនយោបាយ។ វាមិនគួរបែកគ្នាទេ តែគួររួបរួមមនុស្សជាតិ។
IOC បានសង្កត់ធ្ងន់លើទង់ជាតិ ភ្លេង និងនិម្មិតសញ្ញារបស់រុស្ស៊ី និងបេឡារុស្ស គួរតែត្រូវបានហាមឃាត់ ហើយអះអាងថា ការសម្រេចចិត្តមិនទាន់ធ្វើឡើយលើការអនុញ្ញាតឲ្យអត្តពលិកប្រទេសទាំងពីរចូលរួមកីឡាអូឡាំពិកប៉ារីសឆ្នាំ២០២៤។

រុស្ស៊ី និងបេឡារុស្ស រួមនឹងហ្គាតេម៉ាឡា ត្រូវបានព្យួរដោយ គណៈកម្មាធិការអូឡាំពិកអន្តរជាតិគឺ មិនស្ថិតក្នុងចំណោមប្រទេសចំនួន២០៣ ដែលបានអញ្ជើញទៅទីក្រុងប៉ារីស ឆ្នាំ២០២៤៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ reuters.com
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


