Connect with us

ជីវិតកម្សាន្ដ

តួឯកក្នុងរឿង ​”បក្សីឋានសួគ៌​” អ្នកស្រី ណារី ហែម ទទួលមរណភាពក្នុងវ័យ៨៦ឆ្នាំ

បានផុស

នៅ

អ្នកស្រី ណារី ហែម ដែលជាអតីតតារាភាពយន្តខ្មែរល្បីល្បាញមុនឆ្នាំ១៩៧៥ បានទទួលមរណភាពហើយក្នុងវ័យ​៨៦ឆ្នាំ។ នេះបើយោងតាមការជូនដំណឹងនៅលើផេក”ចៅកម្ពុជា”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយ:ដំណឹងមរណភាពដ៏សោកសៅ និងក្រៀមក្រំនេះ បានធ្វើឲ្យមហាជន និងសិល្បករ-សិល្បការិនីខ្មែរមួយចំនួនសម្តែងក្តីរន្ធត់សោកស្តាយចំពោះការបាត់បង់វីរ:សិល្បការិនីជើងចាស់លោកស្រី ណារី ហែម។ ក្នុងនោះក៏មានការចូលរួលរំលែកមរណ:ទុក្ខដ៏ក្រៀមក្រំនេះផងដែរ។

អតីតតារាភាពយន្តខ្មែរមុនឆ្នាំ១៩៧៥​ លោកស្រី ណារី ហែម បានទទួលមរណភាពនៅថ្ងៃពុធទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នាទឹកដីប្រទេសបារាំងក្នុងជន្មាយុ៨៦ឆ្នាំ នេះបើយោងតាមព័ត៌មានលម្អិតពីលោក ដូរ៉ា ហែម ដែលជាប្អូនប្រុសបង្កើតរបស់គាត់។

សូមជម្រាបជូនថា អ្នកស្រី ណារី ហែម គឺតួឯកក្នុងខ្សែភាពយន្តរឿង​ “បក្សីឋានសួគ៌​” ដែលបានផលិតក្នុងឆ្នាំ ១៩៦២ សម្តែងជាមួយតួប្រុសលោក មាស សំអែល និងតារាកិត្តិយសជាច្រើនទៀតក្នុងសម័យសង្គមរាស្រ្តនិយមដូចជា អ្នកស្រី សាក់ ស៊ីស្បោង លោក ណុប ណែម ជាដើម៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម