ព័ត៌មានអន្ដរជាតិ
តើរថយន្តសំណព្វរបស់លោក ពូទីន ដែលឲ្យលោក គីម ជុងអ៊ុន ចូលជិះសាក មានតម្លៃប៉ុន្មាន?
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានអញ្ជើញមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ឲ្យចូលអង្គុយក្នុងរថយន្តប្រណីតពាសដែក ដែលផលិតដោយរុស្ស៊ី។

កាលពីថ្ងៃទី១៣ ខែកញ្ញា មេដឹកនាំទាំងពីរ បានទៅទស្សនា Vostochny Cosmodrome ដែលជាកន្លែងបាញ់បង្ហោះយានអវកាសទំនើបបំផុតរបស់រុស្ស៊ី នៅភាគខាងកើតប្រទេស។
ពេលដើរទៅទីលានធំ មេដឹកនាំទាំងពីរបានឈរក្បែរកន្លែងចតរថយន្ត Aurus របស់លោក ពូទីន។ ទីភ្នាក់ងារសារព័ត៌មាន KCNA របស់កូរ៉េខាងជើង រាយការណ៍ថា លោក ពូទីន បានអញ្ជើញលោក គីម ឲ្យទស្សនារថយន្តជាលក្ខណៈឯកជន មុនការសន្ទនាយ៉ាងកក់ក្តៅ។

រថយន្ត Aurus Senat ត្រូវបានផលិតដោយវិទ្យាស្ថានរថយន្តរដ្ឋរុស្ស៊ី NAMI។ លោកពូទីន បានប្រើប្រាស់រថយន្ត Aurus ជាលើកដំបូងនៅក្នុងពិធីសម្ពោធចូលកាន់តំណែងលើកទីបួនរបស់គាត់ ក្នុងឆ្នាំ២០១៨ ដោយឈប់ប្រើរថយន្ត Mercedes S 600 Guard Pullman ដើម្បីបង្ហាញពីការស្នេហាជាតិ។
រថយន្ត Aurus Senat ត្រូវបានបំពាក់ដោយម៉ាស៊ីន V8 ៤.៤លីត្រ ដែលបង្កើតកម្លាំងសេះបាន៥៩៨ ភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ៩តង់។ វាមានល្បឿនអតិបរមា២៤៩គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចការពារប្រធានាធិបតីបាន ទោះរថយន្តលិចចូលទឹកក៏ដោយ។ វាក៏មានទ្វារក្រោយ ដើម្បីចាកចេញពេលមានអាសន្ន ហើយសូម្បីសម្បកកង់ ក៏អាចការពារគ្រាប់បានដែរ។
ជាទូទៅ រថយន្តនេះមានតម្លៃ២៤៥០០០ដុល្លារអាមេរិក ប៉ុន្តែចំពោះការផលិតជាពិសេសសម្រាប់ប្រធានាធិបតីរុស្ស៊ី គេមិនដឹងថាតើវាថ្លៃប៉ុនណានោះទេ៕
អត្ថបទ៖ Vann Vann
ចុចអាន៖ លោក គីម ជុងអ៊ុន ប្តេជ្ញាគាំទ្ររុស្ស៊ី ទប់ទល់ជាមួយ សហរដ្ឋអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


