ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន ប្តេជ្ញាគាំទ្ររុស្ស៊ី ទប់ទល់ជាមួយ សហរដ្ឋអាមេរិក
អំឡុងដំណើរទស្សនកិច្ចដ៏កម្រមួយដើម្បីជួបប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នៅស្ថានីយអវកាសក្នុងតំបន់ Amur ចុងបូព៌ាប្រទេសរុស្ស៊ី, មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្តេជ្ញាគាំទ្ររុស្ស៊ី ចំពោះការប្រឈមមុខដាក់គ្នាជាមួយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន។
លោក គីម និយាយកាលពីថ្ងៃពុធទី១៣ខែកញ្ញាថា “ប្រទេសរុស្ស៊ី បានក្រោកឡើងសម្រាប់ការប្រយុទ្ធដ៏អង់អាចដើម្បីការពារអធិបតេយ្យជាតិនិងសុវត្ថិភាពរបស់ខ្លួន ប្រឆាំងកងកម្លាំងអនុត្តរភាព។ យើងនឹងឈរជាមួយគ្នាជានិច្ច ដើម្បីប្រឆាំងចក្រពត្តិនិយម”។
មេដឹកនាំកូរ៉េខាងជើងបញ្ជាក់ថា ការអភិវឌ្ឍទំនាក់ទំនងកូរ៉េខាងជើង-រុស្ស៊ី គឺឆ្លើយតបនឹងផលប្រយោជន៍របស់ប្រទេស ហើយទីក្រុងព្យុងយ៉ាងមានបំណងកសាងទំនាក់ទំនងរយៈពេលវែងជាមួយទីក្រុងមូស្គូ ។
ក្នុងដំណើរទស្សនកិច្ចនោះ មន្ត្រីកូរ៉េខាងជើង ត្រូវបាននាំទៅទស្សនាកន្លែងបាញ់បង្ហោះយានអវកាស ដែលភាគីរុស្ស៊ីអះអាងថា ជាទីតាំងមិនធម្មតា។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា ក្រោយការចរចារវាងគណៈប្រតិភូរុស្ស៊ីនិងកូរ៉េខាងជើង លោកពូទីននិងលោក គីម ក៏ជួបពិភាក្សាទល់មុខគ្នាផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ មុនដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ មន្ត្រីអាមេរិកបានព្រមានលោក គីម កុំឲ្យលក់អាវុធដល់រុស្ស៊ីឲ្យសោះ ថ្វីបើទាំងទីក្រុងមូស្គូ និងព្យុងយ៉ាង សុទ្ធតែមិនបានបង្ហាញចេតនា បែបនេះក៏ដោយ។
គួរបញ្ជាក់ថា នេះគឺជាជំនួបកំពូលលើកទី ២ រវាងលោក គីម និងលោក ពូទីន បន្ទាប់ពីមេដឹកនាំទាំងពីបានជួបគ្នាម្ដងរួចទៅហើយនៅឆ្នាំ ២០១៩ ក្នុងដំណើរទស្សនកិច្ចលើកចុងក្រោយរបស់លោក គីម នៅក្រៅប្រទេស ក្រោយពិភពលោកជួបប្រទះវិបត្តិជំងឺរាតត្បាតកូវីដ ១៩៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ សេចក្តីថ្លែងការណ៍សំខាន់ៗ ៥ ចំណុចក្នុងជំនួបលោក ពូទីន និង គីម ជុងអ៊ុន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


