ព័ត៌មានជាតិ
លោកជំទាវ ហ៊ុន ម៉ាណា នាំយកទេយ្យវត្ថុប្រគេនដល់វត្តចំនួន២ និងផ្ដល់អំណោយជូនពលរដ្ឋខ្វះខាតចំនួន ៤៨៩គ្រួសារ
នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន បានដឹកនាំក្រុមការងារនាំយកនូវទេយ្យវត្ថុរបស់លោកជំទាវ និងក្រុមគ្រួសារផ្ទាល់ ប្រគេនដល់វត្តចំនួន២ រួមមានវត្ត ល្វាក្រាំង និងវត្តបូរណ៍ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។
ជាមួយគ្នានោះ លោកជំទាវក៏បានចែកអំណោយដែលមានជារបស់របរប្រើប្រាស់ គ្រឿឧបភោគ បរិភោគ និងថវិកាជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៤៨៩នាក់ និងមានរៀបចំអាហារមួយពេលសម្រាប់ពួកគាត់ផងដែរ ព្រមទាំងបានចែកជូននូវកាតាប និងសម្ភារៈសិក្សាដល់សិស្សានុសិស្សមួយចំនួនធំផងដែរ។
សម្រាប់ទេយ្យវត្ថុរបស់ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ប្រគេនវត្តក្នុង១វត្ត រួមមាន៖
១-អង្ករ២តោន
២-ត្រីខចំនួន១កេស មាន១០យួរ
៣-មីចំនួន៥កេសធំ(៣០កេសតូច)
៤- ត្រីងៀតចំនួន១០ គីឡូ
៥- សាច់ក្រកចំនួន១០ គីឡូ
៦- សាច់ជ្រូផាត់ចំនួន១០ គីឡូ
៧- ទឹកដោះគោខាប់ ចំនួន២កេស
៨- កាហ្វេ ចំនួន៥កញ្ចប់ធំ
៩- តែចំនួន ២គីឡូក្រាម
១០- ស្ករសចំនួន១បេ
១១- អំបិលចំនួន១បេ
១២- ប៊ីចេងចំនួន១បេ
១៣- ទឹកត្រីចំនួន៥យួរ
១៤- ទឹកស៊ីអុីវចំនួន៥យួរ
១៥- សាប៊ូដុំ ចំនួន៣០ ដុំតូច
១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត
១៧- ប្រេងកូឡា ចំនួន៥ដុំ
១៨- ប្រេងខ្យល់ ចំនួន៥ដុំ
១៩- ស្លាដក់ប្រគេនព្រះសង្ឃចំនួន១២៦ស្លាដក់
២០- ថវិកាចំនួន២លានរៀល៕
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង