ព័ត៌មានជាតិ
ការពារព្រៃសហគមន៍ជាង៤ពាន់ហិកតាដែលមានសត្វព្រៃជាច្រើនប្រភេទកំពុងរស់នៅ
ប្រជាសហគមន៍ភ្នំជម្រកសត្វស្ថិតនៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កំពុងនាំគ្នាការពារតំបន់ព្រៃសហគមន៍ជាង ៤ពាន់ហិកតា ដោយការដើរល្បាតដើម្បីបង្អើលជនខិលខូចចូលបរបាញ់ និងដាក់អន្ទាក់សត្វព្រៃនៅក្នុងតំបន់ព្រៃដែលមានពពួកសត្វចតុបាទ និងសត្វស្លាបជាច្រើនប្រភេទកំពុងរស់នៅ។

លោក ម៉ឹង រដ្ឋា ប្រធានសហគមន៍បានបញ្ជាក់ថា៖ បន្ទាប់ពីអង្គការដៃគូបានដាក់កាំមេរ៉ាសុវត្ថិភាព ពិនិត្យឃើញវត្តមានពពួកសត្វ ខ្ទីង ទន្សោង ប្រើស និងសត្វស្លាបជាច្រើនប្រភេទទៀត ហើយប្រជាសហគមន៍បានធ្វើសកម្មភាពល្បាតក្នុងមួយសប្តាហ៍ម្តងដើម្បីបង្កើនការការពារ។
លោកបន្តថា៖ សកម្មភាពនេះយើងបានប្រដេញជនខិលខូច ដែលឆ្លៀតឱកាសចូលព្រៃបរបាញ់សត្វ និងដាក់អន្ទាក់ ដែលជាករណីប្រឈមធ្វើឱ្យបាត់បង់និងប៉ះពាល់ដល់សត្វកំពុងរស់នៅ។
លោកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើងសូមចូលរួមអភិរក្សសត្វព្រៃដោយមិនត្រូវយកជីវិតសត្វមកធ្វើអាជីវកម្មនោះទេ ហើយក្នុងករណីនេះប្រជាសហគមន៍ដឹងមុខសញ្ញាច្បាស់ និងដាក់ពាក្យបណ្តឹង ទៅមន្ត្រីមានសមត្ថកិច្ចឱ្យចាត់ការ តាមនិតិវិធី។

លោក គាំ សារ៉ាំង មេឃុំសំអាងបានបញ្ជាក់ថា៖កាលពីកិច្ចប្រជុំប្រចាំខែកន្លងមក លោកបានឱ្យក្រុមប្រជាការពារជួយផ្សព្វផ្សាយពីវិធានការការពារសម្បត្តិធនធានធម្មជាតិទាំងនេះ ព្រោះវាជាសម្បត្តិដែលមាននៅសល់ចុងក្រោយនៅក្នុងភូមិឃុំរបស់យើង។
លោកបន្តថា៖ជាយុទ្ធសាស្ត្ររបស់មន្ទីរសរិស្ថានបើបងប្អូនណាមានប្រើប្រាស់អាវុធកែច្នៃសូមយកមកប្រគល់ជូនអាជ្ញាធរមូលដ្ឋាន និងទទួលបានរង្វន់លើកទឹកចិត្តជូនបងប្អូនដើម្បីយើងរួមគ្នាអភិរក្សធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព។
សូមបញ្ចាក់ថា៖នៅខេត្រស្ទឹងត្រែងអាជ្ញាធរខេត្តសហការជាមួយក្រសួងបរិស្ថាន បានធ្វើពិធីដុតកម្ទេចអាវុធកែច្នៃ និងអន្ទាក់សត្វចំនួនពីរលើករួចមកហើយ ដែលមានជាច្រើពាន់ដើម ក្នុងនោះនៅស្រុកសៀមប៉ាងមួយលើក និងស្រុកសៀមបូកមួយលើក ដើម្បីបង្ហាញពីការរឹតបន្តឹងផ្នែកច្បាប់និងដាស់ស្មារតីប្រជាជលរដ្ឋយើងឱ្យស្រឡាញ់ធនធានធម្មជាតិរបស់ខ្លួន៕


អត្ថបទ៖ ងិនលីម
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


