សន្តិសុខសង្គម
ដីព្រៃសហគមន៍កប ច្រើនហិកតា ត្រូវប្រធានភូមិគប់គិតលក់ឱ្យឈ្មួញ
ព្រៃសហគមន៍ភូមិកប ត្រូវបានគេកាប់ទន្ទ្រានបំផ្លាញព្រៃឈើយ៉ាងរង្គាល ដើម្បីយកដីធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ពីសំណាក់អ្នកមានលុយម្នាក់ បន្ទាប់ពីប្រធានភូមិ គប់គិតជាមួយមេឈ្មួញ ញុះញង់ប្រជាសហគមន៍ក្នុងភូមិឱ្យព្រមព្រាងគ្នាលក់។

ព្រៃឈើសហគមន៍ជិត ៣០ ហិកតា នៅភូមិកប ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី ត្រូវបាន លោក សាន់ ម៉ក់ ម្ចាស់ចំការកៅស៊ូ នៅជាប់ព្រៃសហគមន៍នោះទិញយក ហើយជួលគេកាប់ បន្ទាប់ពី លោក សាន់ ម៉ក់ ត្រូវគ្នាជាមួយប្រធានភូមិ ហើយគប់គិតគ្នាជាលក្ខណៈប្រព័ន្ធ លក់ឱ្យ លោក សាន់ ម៉ក់។

លោក ព្រឿល នើន មេភូមិកប កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យអ្នកសារព័ត៌មានដឹងតាមទូរសព្ទថា ដីសហគមន៍ចំនួន ២៧ ហិកតានេះ បានលក់ម៉ៅទៅឱ្យ លោក សាន់ ម៉ក់ ថៅកែចំការកៅស៊ូជាប់ព្រំនោះពិតមែនហើយ លក់ក្នុងតម្លៃ ៣ មុឺនដុល្លារសហរដ្ឋអាមេរិក កាលពីខែមករា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។ ហើយទើបទទួលលុយកក់ពីលោក សាន់ ម៉ក់ បានចំនួន ៥ ពាន់ដុល្លារប៉ុណ្ណោះ កំណត់ដល់ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ ទើប លោក សាន់ ម៉ក់ ប្រគល់លុយគ្រប់ចំនួន។

លោកមេភូមិបានបន្តថា ការលក់ដីនេះ មានមូលហេតុ ទី១. ដោយសារប្រជាជនចាំបាច់ផ្នែកជីវភាព អត់មានមុខរបររកសុី ជីកត្បូងក៏ច្បាប់ហាមឃាត់។ ទី២. ដីពិបាកការពារមានគេលួចទន្ទ្រានយកពីអ្នកជាប់ព្រំ។ ហើយលុយដែលលក់បានគឺចែកជូនប្រជាជនទាំងអស់គ្នា។

ចំណែក អ្នកស្រី វ៉ន ចាន់ថន មេឃុំទីងចាក់ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នំា២០២៣ បានឱ្យដឹងតាមទូរសព្ទថា រឿងលក់ដូរដីសហគមន៍ភូមិកប លោកស្រីមិនបានដឹងនោះទេ លោកស្រីថា ពួកភូមិគេនាំគ្នាលក់ដូរតែគ្នាគេ លោកស្រីគ្រាន់តែដឹងថា ដីសហគមន៍នោះបានចុះបញ្ជីតាំងពីឆ្នាំពីរពាន់ជាងមកម៉្លេះ(មិនចាំ) ដោយអង្គការយូនីស្កូ UNISCO និងអង្គការ ការពារសហគមន៍ខ្មែរលើ ប៉ុន្តែឯកសារនោះ លុះត្រាតែលោកមេឃុំចាស់ទើបដឹង។
ពាក់ព័ន្ធឈ្មួញទិញដីព្រៃសហគមន៍កាប់រានបំផ្លាញព្រៃឈើខាងលើនេះ លោក កង សារឿន អភិបាលស្រុកបរកែវ បានឱ្យអ្នកសារព័ត៌មានដឹងថា លោកបានចាត់កម្លាំងជំនាញផ្នែករដ្ឋបាលព្រៃឈើ ដែលដឹកនាំដោយអភិបាលរងស្រុកចុះទៅទីតាំងដីសហគមន៍ ដែលកំពុងកាប់រាននោះតែម្តង។

លោក កែវ វុធ នាយផ្នែករដ្ឋបាលព្រៃឈើបរកែវ បានឱ្យដឹងថា លោកបានចុះទៅទីតាំងដីសហគមន៍នោះហើយ និងបានធ្វើកំណត់ហេតុបញ្ជូនថ្នាក់លើរួចរាល់អស់ហើយ។ រីឯលោក សាន់ ម៉ក់ ជាឈ្មួញទិញដីសហគមន៍នោះ អ្នកសារព័ត៌មានបានហៅទូរសព្ទទៅលោក ថាកំពុងព្យាបាលជំងឺនៅប្រទេសថៃ។
ទោះជាយ៉ាងណា មានមតិប្រជាពលរដ្ឋជាច្រើនដែលមិនពេញចិត្តនឹងសកម្មភាពរបស់មេភូមិ មេសហគមន៍ភូមិកបខាងលើ បានទទូចស្នើសុំថ្នាក់ដឹកនាំកុំឱ្យមានការលក់ដូរដីសហគមន៍ ដែលសេសសល់បន្តទៅឱ្យក្រុមឈ្មួញ សូមរក្សាទុកជាកេរដំណែលសម្រាប់ប្រើប្រាស់ផលអនុផលច្រើនយ៉ាងដល់កូនចៅជំនាន់ក្រោយ។ ពួកគាត់សំណូមពរ សូមបើកការស៊ើបអង្កេតទៅលើបុគ្គលពាក់ព័ន្ធ (មេខ្យល់) ដែលបានញុះញង់ប្រជាសហគមន៍ថា បើមិនលក់គង់តែរដ្ឋយកវិញដដែល ទាំងអ្នកលក់ និងអ្នកទិញ យកមកផ្តន្ទាទោសទៅតាមច្បាប់៕
អត្ថបទ៖ វុទ្ធឦសាន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


