Connect with us

សន្តិសុខសង្គម

ការកាប់រុករានទន្ទ្រានដីព្រៃសហគមន៍ ការដាក់អន្ទាក់សត្វព្រៃ ត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង

បានផុស

នៅ

ការកាប់រុករានទន្ទ្រានដីព្រៃសហគមន៍ ការកាប់បំផ្លាញព្រៃឈើ និងការដាក់អន្ទាក់សត្វព្រៃ ត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង ពីរដ្ឋបាលព្រៃឈើ និងសហគមន៍ អាជ្ញាធរស្រុក អាជ្ញាធរភូមិ ឃុំ ប៉ុស្តិ៍រដ្ឋបាល ក្នុងការការពារព្រៃឈើ និងជីវចម្រុះ ដើម្បីបង្កើនឥណទានកាបូនព្រៃឈើ ក្រោមគម្រោងរេដបូកមេគង្គ ជំហាន១ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ុន សំអឿន នាយផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់បានលើកឡើងថា គម្រោងរេដបូកមេគង្គ ជំហានទី១ បានចុះផ្សព្វផ្សាយអំពីគម្រោងរេដបូកមេគង្គ-ជំហាន១ មានគោលបំណង លើកកម្ពស់ចំណេះដឹងដល់សហគមន៍មូលដ្ឋានអំពីសារសំខាន់របស់គម្រោងរេដបូក ផែនការយុទ្ធសាស្រ្ត និងជំរុញឲ្យសហគមន៍ចូលរួមការពារព្រៃឈើ និងជីវចម្រុះដើម្បីបង្កើនឥណទានកាបូនព្រៃឈើ។

លោកបន្តថា ក្នុងសកម្មភាពនាៗកម្លាំងសហការបានចុះល្បាត តាមព្រៃសហគមន៍ ព្រមទាំងបង្ក្រាបនូវសកម្មភាព ដូចជាការកាប់ព្រៃឈើ ការដាក់អន្ទាក់សត្វព្រៃ ការកាប់រុករានទន្ទ្រានផ្ទៃដីសហគមន៍ធ្វើជាកម្មសិទ្ធិ ក្នុងនោះមន្ត្រីរបស់យើងក៏បានដកហូតនៅវត្ថុតាងនាំទៅរក្សាទុក កំណត់អត្តសញ្ញាណជនសង្ស័យ និងកសាងសំណុំរឿងតាមនីតិវិធី។ ដោយឡែកចំពោះប្រជាពលរដ្ឋមួយចំនួនដែលអាស្រ័យផលដាំដំណាំក្នុងព្រៃសហគមន៍អោយបញ្ឈប់ និងប្រគល់ដីជូនសហគមន៍វិញផងដែរ ហើយជាលទ្ធផល អ្នកដែលកាប់ទន្ទ្រានដីព្រៃសហគមន៍ក៏បានយល់ព្រមប្រគល់ដីអាស្រ័យ​ផលទាំងនោះប្រគល់មកអោយសហគមន៍វិញដោយស្ម័គ្រចិត្តផងដែរ។

ជាមួយគ្នានេះដែរគណៈកម្មការសហគមន៍ព្រៃឈើ ក៏បានប្រជុំផ្សព្វផ្សាយ និងចុះដាក់ស្លាកអំពីទោសទាន់នៃការកាប់រាន ឈូសឆាយព្រៃ យកដីធ្វើជាកកម្មសិទ្ធិ ក្នុងព្រៃសហគមន៍។ ហើយបានសិក្សាចំនុចនិយាមកាព្រំប្រទល់ដីសហគមន៍ព្រៃឈើនីមួយៗសំរាប់ពង្រីកផ្ទៃដីបន្ថែម ដោយធ្វើការសហការជាមួយអាជ្ញាធរស្រុក អាជ្ញាធរភូមិ ឃុំ និងប៉ុស្តិ៍រដ្ឋបាលឃុំ ព្រមទាំងគណ:កម្មកាផងដែរ។

លោកនាយផ្នែករដ្ឋបាលព្រៃឈើថាឡាបរិវ៉ាត់បានលើកឡើដែរថា កន្លងមកក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែងយើង ក៏បានចូលរួមប្រជុំជាមួយរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល ស្តីពីការពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ ហើយអង្គប្រជុំបានសង្កត់ធ្ងន់ទៅលើការទប់ស្កាត់ និងបង្រ្កាបបទល្មើសកាប់រានដីព្រៃ បទល្មើសដឹកជញ្ជូន សន្និធិផលអនុផលព្រៃឈើ សត្វព្រៃ និងតាមដានត្រួតពិនិត្យសិប្បកម្មមានច្បាប់ និងបង្រ្កាបសិប្បកម្មគ្មានច្បាប់នៅក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែងផងដែរ៕

អត្ថបទ៖ ហុង វិនជូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម