កីឡា
ក្រុមអាស៊ាន៣ឡើងដល់វគ្គ១៦ក្រុមក្នុងកីឡាអាស៊ីនៅចិន
នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ នៅប្រទេសចិន វិញ្ញាសាបាល់ទាត់ផ្នែកបុរសរកឃើញក្រុមឡើងវគ្គ១៦ក្រុមចុងក្រោយហើយដោយក្នុងនោះ៣ក្រុមពីតំបន់អាស៊ាន។

ក្រុមក្នុងតំបន់អាស៊ានទាំង៣ រួមមានក្រុមជម្រើសជាតិថៃ ក្រុមជម្រើសឥណ្ឌូណេស៊ី និងក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ដែលជាឆ្លងផុតវគ្គជ្រមុះក្នុងពូល។ វិញ្ញាសាបាល់ទាត់បុរសត្រូវបានបែងចែកជា៦ពូល និងមាន១៩ប្រទេសចូលរួមប្រកួត។

ក្រុមលេខ១និងលេខ២ ក្នុងពូលនីមួយៗនឹងត្រូវបានឡើងទៅវគ្គ១៦ក្រុម ដោយស្វ័យប្រវត្តិ ខណៈក្រុមលេខ៣ល្អបំផុតចំនួន៤ឡើងទៅវគ្គបន្ត។ ក្រុមអាស៊ានទាំង៣គឺបានឡើងទៅវគ្គ១៦ក្រុមចុងក្រោយក្នុងនាមជាក្រុមលេខ៣ល្អបំផុត។


សម្រាប់កាលវិភាគក្នុងការវគ្គ ១៦ក្រុមចុងក្រោយ៖
ថ្ងៃទី ២៧ខែកញ្ញា ឆ្នាំ ២០២៣
- ចិន vs កាតារ
- កូរ៉េខាងត្បូង vs កៀហ្ស៊ីស្ថាន
- ថៃ vs អ៉ីរ៉ង់
- ហុងកុង vs ប៉ាឡេស្ទីន
- កូរ៉េខាងជើង vs បារ៉ែន
ថ្ងៃទី ២៨ខែកញ្ញា ឆ្នាំ ២០២៣
- ឥណ្ឌូណេស៊ី vs អ៊ូបេគីស្ថាន
- ជប៉ុន vs មីយ៉ាន់ម៉ា
- ឥណ្ឌា vs អារ៉ាប៊ីសាអូឌីត
អត្ថបទ៖ រតនា
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


