កីឡា
ក្រុម MLBB កម្ពុជា សង្ឃឹមច្រើន ក្នុងការទទួលបានកៅអីទៅ កីឡា Asian Games នៅជប៉ុន
ប្រទេសជប៉ុន ក្នុងនាមគណៈកម្មការរៀបចំការប្រកួតកីឡាទ្វីបអាស៊ី ឆ្នាំ ២០២៦ និងក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) បានដាក់កីឡាអេឡិចត្រូនិក (Esports) ឲ្យប្រកួតប្រជែងដណ្តើមមេដាយជាផ្លូវការ ក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី (Asian Games) លើកទី២០ ចាប់ពីថ្ងៃទី ១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ ២០២៦។
កីឡាទ្វីបអាស៊ី ឆ្នាំ ២០២៦ មានចំនួន ៤៣ ប្រភេទកីឡាស្មើនឹង ៤៦១ វិញ្ញាសា។ ក្នុងនោះកីឡាអេឡិចត្រូនិកមាន ១១ វិញ្ញាសា ស្មើនឹង ១១ មេដាយមាស។ វិញ្ញាសាទាំង ១១ គឺ eFootball, Gran Turismo 7, Honor of Kings, Naraka: Bladepoint, Puyo Puyo Champions, Identity V, League of Legends, Mobile Legends: Bang Bang, Pokemon Unite, PUBG Mobile និង Competitive Martial Arts។

ប្រទេសអាស៊ីនីមួយៗត្រូវប្រកួតជម្រុះជាមុនសិនទើបទទួលបានសិទ្ធិពេញលេញទៅចូលរួមប្រកួតនៅប្រទេសជប៉ុន។
សម្រាប់កម្ពុជា នៅមិនទាន់ដឹងច្បាស់ថាតើត្រូវចូលរួមប្រកួតជម្រុះកីឡាអេឡិចត្រូនិកលើប្រភេទកីឡាអ្វីខ្លះទេ ប៉ុន្តែវិញ្ញាសាដែលច្បាស់គឺ Mobile Legends: Bang Bang ដែលមានឈ្មោះប្រកួតជម្រុះនៅតំបន់អាស៊ាន។
វិញ្ញាសា Mobile Legends: Bang Bang ត្រូវជ្រើសរើសយកចំនួន ១២ ប្រទេសឡើងទៅជុំចុងក្រោយនៅប្រទេសជប៉ុន។ កម្ពុជា ស្ថិតនៅពូល A ដែលមាន ៨ ប្រទេសគឺ ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា ហ្វីលីពីន និង វៀតណាម។ ពូល A នេះត្រូវជ្រើសរើស ៥ ក្រុម ឡើងទៅជុំចុងក្រោយ។
ចំណែកពូល B មាន ៦ ប្រទេសគឺ អ៉ីរ៉ង់ អារ៉ាប៊ីសាអ៊ូឌីត ហ្ស៊កដានី ប៉ាឡេស្ទីន អារ៉ាប់រួម និង អូម៉ង់ ដែលជ្រើសរើសយកចំនួន ៣ ក្រុម។ ពូល C មាន ៤ ប្រទេសគឺ កាហ្សាស្ថាន អ៊ូបេគីស្ថាន គៀរហ្ស៊ីស្ថាន និងតាជីហ្ស៊ីស្ថាន ដែលត្រូវជ្រើសរើស ២ ក្រុមឡើងទៅជុំចុងក្រោយ និងពូល D មាន ៤ ប្រទេសគឺ នេប៉ាល់ ស្រីលង្កា ហុងកុង និង ម៉ុងហ្គោលី ដែលត្រូវជ្រើសរើស ២ ក្រុមឡើងទៅជុំចុងក្រោយ។
សម្រាប់ កម្ពុជា ហាក់មានសង្ឃឹមច្រើនក្នុងការជាប់វគ្គជម្រុះដើម្បីទទួលបានកៅអីឡើងទៅជុំចុងក្រោយ ដោយសារ ឡាវ សិង្ហបុរី និង វៀតណាម មិនសូវជាខ្លាំងប៉ុន្មានទេ មានតែ ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី និង មីយ៉ាន់ម៉ា ទើបជាក្រុមខ្លាំងៗ ប៉ុន្តែការជ្រើសរើសមាន ៥ ក្រុម ហើយមានតែ ៣ ក្រុមប៉ុណ្ណោះធ្លាក់នៅក្នុងពូល A៕


អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


