កីឡា
ម្ចាស់មេដាយមាសកីឡាអាស៊ីនៅចិន២រូបត្រូវបានរកឃើញសារធាតុហាមឃាត់
ទីភ្នាក់ងារធ្វើតេស្តអន្តរជាតិបានប្រកាសថា ម្ចាស់មេដាយមាស ២រូបពីព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) នៅទីក្រុង Hangzhou ប្រទេសចិន បានរកឃើញភាពវិជ្ជមានក្នុងការធ្វើតេស្តរកសារធាតុហាមឃាត់។
អត្តទាំងពីរនោះគឺរួមមាន អ្នកប្រដាល់ជនជាតិម៉ុងហ្គោលី Chinzorig Baatarsukh និងកីឡាករបាល់បោះហ្វីលីពីន Justin Brownlee។
កីឡាករ Baatarsukh ទទួលបានមេដាយមាស លើវិញ្ញាសាទម្ងន់ស្រាលបុរស បន្ទាប់ពីយកឈ្នះកីឡាករ Lai Chu-en របស់ឆាយនីសតៃប៉ិ ក្នុងវគ្គផ្តាច់ព្រ័ត្រដោយពិន្ទុជាឯកច្ឆន្ទ។ កីឡាករវ័យ ៣២ឆ្នាំរូបនេះបានរកឃើញថា ប្រើថ្នាំ anabolic steroid metandienone។
ដោយឡែកកីឡាករ Brownlee ដើមកំណើតអាមេរិក ដែលបានចូលសញ្ជាតិហ្វីលីពីន កាលពីខែមករា ឆ្នាំ២០២៣ បានជួយក្រុមបាល់បោះជម្រើសជាតិហ្វីលីពីន ឈ្នះហ្ស៊កដានីដោយលទ្ធផល ៧០-៦០ ដើម្បីឈ្នះមេដាយមាសនៅក្នុងព្រឹត្តិការណ៍ដែលបានពន្យារពេលមួយឆ្នាំដោយសារជំងឺរាតត្បាតកូវីដ-១៩។
Brownlee រកបាន ២០ពិន្ទុ និងរកបានពីបាល់ rebounds ១០ដងក្នុងការប្រកួត ប៉ុន្តែកីឡាករដើមកំណើតអាមេរិករូបនេះបានរកឃើញពាក់ព័ន្ធ ដោយរបាយការណ៍នៅក្នុងប្រទេសហ្វីលីពីនបានបង្ហាញថា Brownlee ប្រហែលជាបានលេបថ្នាំដែលមានសារធាតុកញ្ឆា។
ជាមួយគ្នា កីឡាករ Sami Bzai របស់ហ៊្សកដានី ដែលបានលេងក្នុងវគ្គផ្តាច់ព្រ័ត្រក៏បានធ្វើតេស្តរកឃើញតេស្តូស្តេរ៉ូនវិជ្ជមានផងដែរ។ កីឡាករខាងភាគីនីមួយៗសុទ្ធតែបានរកឃើញក្នុងការសាកល្បងនោះ ក្រុមប្រឹក្សាអូឡាំពិកអាស៊ីបានបញ្ជាក់ថា លទ្ធផលពីការប្រកួតនឹងរក្សានៅដូចបច្ចុប្បន្នសិន។
អត្តពលិកទាំងអស់មានសិទ្ធិស្នើសុំការបើកគំរូ B របស់ពួកគេ មុនពេលករណីនេះត្រូវបានបញ្ជូនទៅផ្នែកប្រឆាំងសារធាតុហាមឃាត់នៃតុលាការអាជ្ញាកណ្តាលសម្រាប់កីឡាដើម្បីធ្វើការវិនិច្ឆ័យ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


