កីឡា
នាយបេសកកម្ម NOCC ចូលរួមកិច្ចប្រជុំ Asian Games Aichi-Nagoya 2026 នៅជប៉ុនជាមួយបណ្ដាប្រទេសសរុប ៤៥
លោក ញ៉ាន សុខវិសាល នាយបេសកកម្មនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានចូលរួមកិច្ចប្រជុំជាមួយបណ្ដាប្រទេសសរុប ៤៥ នៅឯប្រទេសជប៉ុន ដើម្បីត្រៀមខ្លួនឆ្ពោះទៅការប្រកួត Asian Games Aichi-Nagoya 2026។

ទិដ្ឋភាពនៅជប៉ុន
លោក បានឲ្យដឹងថា កិច្ចប្រជុំនៅ Aichi-Nagoya ប្រទេសជប៉ុននេះគឺដូចតែការប្រជុំនាយបេសកកម្មរាល់ដងដែរស្ដាប់ពីវឌ្ឍនៈភាពការងាររបស់ម្ចាស់ផ្ទះពាក់ព័ន្ធ និងការស្នាក់នៅហូបចុក ទីលានប្រកួត ច្បាប់ទម្លាប់ នៃការចូលរួមប្រកួត សារធាតុមហាឃាត់ និងសន្តិសុខអំឡុងពេលព្រឹត្តិការណ៍នេះមកដល់ជាដើម។

លោក ញ៉ាន សុខវិសាល (ខាងឆ្វេង)
នាយបេសកកម្មខាងលើបន្តទៀតថា កម្ពុជា និងបណ្ដាប្រទេសទាំង៤៥ បានទៅពិនិត្យនៅទីលានប្រកួតផ្សេងៗ និងទីតាំងប្រារព្ធពិធីបើក-បិទ កីឡាអាស៊ានហ្គេម លើកទី២០ ដែលម្ចាស់ផ្ទះជប៉ុននឹងធ្វើផងដែរ។ ជាមួយគ្នានេះកម្ពុជា រួមទាំងប្រទេសផ្សេងៗសរុប ៦ប្រទេសបានអញ្ជើញឲ្យឡើងលើឆាកទទួលលិខិតអញ្ជើញជាផ្លូវការផងដែរ ខណៈមួយទៀតនោះដោយសារកម្ពុជាជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី (Asian Youth Games 2029) ផងទើបត្រូវបានផ្ដល់កិត្តិយសជាខ្លាំង។

លោក ញ៉ាន សុខវិសាល ទទួលលិខិតអញ្ជើញជាផ្លូវការ
បញ្ជាក់ដែរថា កិច្ចប្រជុំ Asian Games Aichi-Nagoya 2026 នៅប្រទេសជប៉ុន នេះធ្វើឡើងចាប់ពីថ្ងៃទី២២ ដល់ ២៦ ខែកញ្ញា ឆ្នាំ២០២៥។ តំណាងឲ្យកម្ពុជាចូលរួមក្នុងកិច្ចប្រជុំនេះមានលោក ញ៉ាន សុខវិសាល និងលោក អន ចិន្ត្រាសំរិត។ ព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើកទី២០ នឹងធ្វើឡើងនៅឯប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៩ កញ្ញា ដល់ ៤ តុលា ឆ្នាំ២០២៦ ដែលនឹងមាន ៤១ប្រភេទកីឡាប្រកួតប្រជែង៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


