ព័ត៌មានអន្ដរជាតិ
iPhone 15 Series បញ្ចេញលើទីផ្សារមិនបាន ១សប្តាហ៍ផង ស្រាប់តែលេចឮដំណឹង Galaxy S24 Series
ក្រោយ Apple បានដាក់លក់ស្មាតហ្វូនម៉ូដែលថ្មីរបស់ខ្លួន iPhone 15 ទាំង៤ស៊េរីជាផ្លូវការ កាលពីថ្ងៃទី២២ ខែកញ្ញា ស្រាប់តែការផ្សព្វផ្សាយពីដំណឹង ស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុន Samsung ថាអាចនឹងប្រកាសចេញ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ខាងមុខ។ នេះដោយយោងតាមដំណឹងលេចធ្លាយពី Ice Universe ដែលជាប្រភពព័ត៌មានមួយ កម្រនឹងបញ្ចេញរឿងរ៉ាវទាក់ទងនឹង Samsung ខុសណាស់។

តាមដំណឹងលេចឮមកថា Samsung និងក្រុមហ៊ុនផលិតបន្ទះឈីប Qualcomm នឹងត្រៀមបន្ទះឈីបជំនាន់ចុង ក្រោយរបស់ខ្លួន ដែលផលិតមកតម្រូវនឹងត្រកូល Galaxy S24 តែម្ដង។

ជាមួយគ្នានេះ ក៏មានដំណឹងពិសេសមួយទៀតថា Samsung នឹងបញ្ចេញចិញ្ចៀនអេឡិចត្រូនិច (Galaxy Smart Ring) សម្រាប់តាមដានសុខភាពអ្នកប្រើប្រាស់ទៀតផង។ បើតាមការរាយការណ៍ បានឱ្យដឹងដែរថា Smart Ring នោះ នឹងតាមដានសុខភាពអ្នកប្រើជាក់លាក់ ជាងឧបករណ៍ដទៃទៀត៕
ប្រែសម្រួល៖ សុធា
ប្រភព៖ gsmarena
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


