ព័ត៌មានអន្ដរជាតិ
Samsung បន្ថែមការវិនិយោគ ១,៨ ប៊ីលានដុល្លារនៅវៀតណាម ដើម្បីដាក់រោងចក្រផលិតអេក្រង់ OLED
រដ្ឋាភិបាលវៀតណាមបានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុនផលិតអេឡិចត្រូនិកកូរ៉េខាងត្បូង Samsung Display Co គ្រោងនឹងបន្ថែកការវិនិយោគ ១,៨ ប៊ីលានដុល្លារ នៅវៀតណាម ដើម្បីបង្កើតរោងចក្រផលិតអេក្រង់ OLED សម្រាប់រថយន្ត និងឧបករណ៍បច្ចេកវិទ្យា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

រដ្ឋាភិបាលបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា រោងចក្រថ្មីសម្រាប់ផលិតអេក្រង់សរីរាង្គបញ្ចេញពន្លឺ (OLED) នឹងមានទីតាំងនៅសួនឧស្សាហកម្ម Yen Phong ក្នុងខេត្ត Bac Ninh ភាគខាងកើតនៃទីក្រុងហាណូយ និងនៅជិតរោងចក្រអេឡិចត្រូនិក Samsung ដែលមានស្រាប់។
សេចក្ដីថ្លែងការណ៍នេះ ចេញផ្សាយក្រោយជំនួបរវាងនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងអគ្គនាយកក្រុមហ៊ុន Samsung ប្រចាំប្រទេសវៀតណាម លោក Choi Joo Ho។

ទន្ទឹមនឹងនេះ អាជ្ញាធរខេត្ត Bac Ninh និងក្រុមហ៊ុន Samsung Display ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Samsung Electronics កាលពីថ្ងៃអាទិត្យ ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាអំពីគម្រោងនេះ ដោយបន្ថែមថា វានឹងបង្កើនការវិនិយោគសរុបរបស់ក្រុមហ៊ុន Samsung នៅទីក្រុង Bac Ninh ដល់ ៨,៣ ប៊ីលានដុល្លារ ពី ៦,៥ ប៊ីលានដុល្លារ នាពេលបច្ចុប្បន្ន។
គួរគូសបញ្ជាក់ថា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ វៀតណាមបានក្លាយជាមជ្ឈមណ្ឌលផលិតកម្មដ៏ទាក់ទាញបំផុតមួយសម្រាប់ក្រុមហ៊ុនអេឡិចត្រូនិកផ្សេងៗ។ យោងតាមលោក Choi ក្រុមហ៊ុន Samsung បានបង្កើតរោងចក្រផលិតចំនួន៦ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍មួយ និងអង្គភាពលក់មួយក្នុងប្រទេសវៀតណាម ជាមួយនឹងការវិនិយោគសរុបចំនួន ២២,៤ ប៊ីលានដុល្លារ៕
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


