សុខភាព
ខ្លាចការចាក់ ឬលេបថ្នាំ ស្ដ្រីអាចប្រើប្រាស់កៅអៀកពន្យារកំណើតជំនួសបាន
វិធីពន្យារកំណើតដោយប្រើកៅអៀក អាចថាមិនទាន់ទូលំទូលាយខ្លាំងប៉ុន្មានឡើយនៅប្រទេសកម្ពុជាយើង ព្រោះតែតម្លៃថ្លៃ និងមិនសូវយល់ពីរបៀបប្រើប្រាស់។ ថ្ងៃនេះ Helloគ្រូពេទ្យ បានស្វែងរកអ្នកធ្លាប់ប្រើប្រាស់ម្នាក់ដែលជាស្ត្រីខ្មែររស់នៅប្រទេសបារាំង មានកូន ៣ នាក់ ហើយទទួលបានបទពិសោធពីពេទ្យបារាំង ចូលខ្លួនមកណែនាំឲ្យស្រីៗគ្នាយើង ពីរបៀបបិទកៅអៀកពន្យារកំណើត។

– កៅអៀកពន្យារកំណើតមួយប្រអប់មាន ៣ បន្ទះ សម្រាប់បិទ ៣ សប្ដាហ៍
– កៅអៀកបិទដំបូងនៅថ្ងៃមករដូវ ឬក្រោយអស់រដូវថ្ងៃទី១ ដល់សប្ដាហ៍ទី ៤ មិនបាច់បិទទេ
– ពេលបើកប្រអប់មកនឹងមានឃើញ ៣ បន្ទះក្នុងស្រោម ហើយមានអក្សរថា មួយណាបន្ទះទី១ ទី២ និងទី៣
– ពេលហែកសំបកភ្លាម នឹងឃើញកៅអៀកទំហំ ៣ ធ្នាប់ដៃ និងមានផ្លាស្ទិកថ្លាបិទកន្លែងស្អិត
– ការបិទកៅអៀកនេះទាមទារធ្វើឡើងទៀងពេល ឧទាហរណ៍៖ បិទបន្ទះដំបូង ថ្ងៃ ព្រហស្បតិ៍ ម៉ោង ១១ ព្រឹក ហើយបន្ទះទី២ និងទី៣ ក៏ត្រូវធ្វើឡើងបែបនេះដែរ
– មុនបិទត្រូវជូតស្បែកកន្លែងនោះឲ្យស្ងួត
– កៅអៀកពន្យារកំណើតអាចបិទនៅដើមដៃ ត្រគាក ភ្លៅ និងគ្រប់ទីកន្លែងដែលចង់
– អាចងូតទឹក និងដុសសាប៊ូបាន តែកុំខ្លាំងពេកខ្លាចរបក ហើយចៀសវាងលាបឡេ ព្រោះវាអាចនាំឲ្យបាត់បង់ជាតិស្អិត
– ផលប៉ះពាល់មានដូចជារមាស់ ឬរបកស្បែកកន្លែងបិទ៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
ចុចអាន៖សុខាភិបាលក្រើនរំលឹក វិធីបង្ការការពុលស្រា អំឡុងចូលឆ្នាំ
ចុចអាន៖បើមិនចង់កើតជំងឺ៣មុខនេះ ត្រូវឈប់ផឹកទឹកសុទ្ធដបជ័រត្រូវកម្តៅថ្ងៃភ្លាម
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


