ជីវិតកម្សាន្ដ
ជូ រីល្អហួស ចែករំលែកបទពិសោធក្នុងការប្រឡងកម្មវិធីបវរកញ្ញា
ជូ រីល្អហួស ដែលជាម្ចាស់មកុដ Miss Preteen International Cambodia 2023 បានចេញមកចែករំលែកនូវបទពិសោធន៍របស់ខ្លួនមួយចំនួនសម្រាប់បេក្ខភាពដែលកំពុងត្រៀមចូលរួមប្រឡងក្នុងកម្មវិធីបវរកញ្ញាឲ្យមានភាពជឿជាក់លើខ្លួនឯង។

ល្អហួស បានបញ្ជាក់ឲ្យដឹងបែបនេះថា «បងៗ ប្អូនៗ ដែលប្រឡងបវរកញ្ញា ត្រូវតែមានភាពជឿជាក់លើខ្លួនឯងឲ្យបានច្រើន កុំស្តាប់សម្តីអ្នកដែលគេនិយាយថា ម្នាក់ហ្នឹងជឿជាក់ជ្រុល ដូចជារូបនាងខ្ញុំជាដើមដែលបានឆ្លងកាត់ពាក្យថា កូនហ្នឹងជឿជាក់ជ្រុល លះជ្រុល អំនួតពេក ចេញមកមានតែឯង ប្រៀបធៀបជាមួយអ្នកនេះល្អជាងអ្នកនោះល្អជាង»។

ម្ចាស់មកុដ Miss Preteen International Cambodia 2023 ជូ រីល្អហួស ក៏បានលើកឡើងទៀតថា «អ្វីដែលនាងខ្ញុំទទួលបាននោះគឺភាពជោគជ័យ ដោយសារខ្ញុំជឿលើសមត្ថភាពខ្លួនឯង និងភាពជឿជាក់របស់ខ្លួនឯង»។ ការលើកឡើងរបស់ ល្អហួស នេះ គេឃើញមានអ្នកគាំទ្រមួយចំនួនក៏បានលើកសរសើរពីសមត្ថភាព និងទេពកោសល្យរបស់នាងផងដែរ។

គេនៅចាំបានថា ជូ រីល្អហួស កន្លងមកធ្លាប់បានចេញមកដោយអះអាងទៅកាន់អ្នកគាំទ្រ និងមហាជនដែរថា ការដណ្តើមបានមកុដ Miss Preteen Cambodia២០២៣ នេះ នាងពឹងផ្អែកលើរូបសម្រស់ ចំណេះដឹង សមត្ថភាព និងភាពជឿជាក់របស់ខ្លួនឯង។

បវរកញ្ញាវ័យក្មេង ល្អហួស បានបញ្ជាក់ថា សម្រាប់ជ័យជំនះនៅក្នុងការប្រកួតកន្លងមកនេះ ពុំមានខ្សែ ឬ បក្សពួក ដើម្បីជួយឲ្យនាងក្លាយជាម្ចាស់មកុដទេ ពោលពឹងលើខ្លួនឯង និងការគាំទ្រពីសំណាក់មហាជនដែលបានមើលឃើញពីសមត្ថភាពផ្ទាល់អំឡុងពេលប្រកួត៕
អត្ថបទ ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


