ព័ត៌មានជាតិ
ពលរដ្ឋជាង ៣ ពាន់គ្រួសាររងការប៉ះពាល់ដោយសារទឹកជំនន់នៅពោធិ៍សាត់ ជម្លៀសខ្ទង់រយនាក់
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានឱ្យដឹងថា ប្រជាពលរដ្ឋប្រមាណជាង ៣ ពាន់គ្រួសាររងការប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ខណៈ ១៤១ នាក់ ត្រូវបានអាជ្ញាធរជម្លៀសរកទីទួលសុវត្ថិភាព ខណៈទឹកស្ទឹងពោធិ៍សាត់វាយលុកក្រុងពោធិ៍សាត់ និងស្រុកកណ្ដៀង ដែលទឹកបានហូរច្រោះដាច់ផ្លូវមួយចំនួន។
លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណ:កម្មកាជាតិគ្រប់គ្រងគ្រោះមន្តរាយ និងលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោក ខូយ រីដា អភិបាលខេត្តកំពុងដឹកនាំកម្លាំងចម្រុះចុះជួយទប់ទឹក និងចែកការុងឱ្យប្រជាពលរដ្ឋតាមដងផ្លូវ។

លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់បានឱ្យដឹងថា ស្ថានភាពកម្ពស់ទឹកស្ទឹងពោធិ៍សាត់ បានហក់ឡើងលើសកម្រិតប្រកាសអាសន្នបង្ករជាទឹកជំនន់នៅវេលាទៀបភ្លឺថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បន្ទាប់ពីមានជំនន់ទឹកភ្លៀងយ៉ាងកំហុកនៅឯស្រុកវាលវែង និងស្រុកភ្នំក្រវាញ កាលពីថ្ងៃទី២៧-២៨ ខែកញ្ញាកន្លងទៅ។

អាជ្ញាធរខេត្ត និងថ្នាក់ដឹនាំរាជរដ្ឋាភិបាលនៅព្រឹកថ្ងៃទី ២៩ ខែកញ្ញានេះ បានដឹកនាំកម្លាំងចម្រុះចុះអន្តរាគមនសង្គ្រោះប្រជាពលរដ្ឋដោយជួយទប់ទឹក និងជម្លៀសពលរដ្ឋដែលប្រឈមហានិភ័យ៕




អត្ថបទ៖ លាន គ្រន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


