Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ៖ ប្រទេសមានសន្តិភាព កងទ័ពមានឱកាសពង្រឹងសមត្ថភាព

បានផុស

នៅ

ប្រទេសជាតិមានសន្តិភាព កងទ័ពមានឱកាសក្នុងការពង្រឹងសមត្ថភាពបន្ថែមទៀត តាមរយៈការហ្វឹកហាត់ជាប់ជាប្រចាំ។ នេះជាការថ្លែងរបស់លោកស្រីនាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ ក្នុងឱកាសចុះជួបជាមួយថ្នាក់ដឹកនាំ​ និងនាយទាហាន​ ពលនាយទាហាន​ នៅយោធភូមិភាគ​ទី៤​ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីនេះ លោកស្រីនាយឧត្តមសេនីយ៍ ដាំ ដារីនី បានលើកឡើងថា កម្ពុជាមានដល់ថ្ងៃនេះ ​ព្រោះតែប្រទេសមានសុខសន្តិភាព​ ហើយសមិទ្ធផលជាច្រើននាពេលបច្ចុប្បន្ននេះ មិនអាចបង្កើតឡើងបានទេ ប្រសិនបើមិនមានសន្តិភាព។ លោកស្រី ថា ការថែរក្សា និងការការពារបាននូវសន្តិភាព ទើបអាចធានាបានដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យមានភាពរីកចម្រើន។

លោកស្រីនាយឧត្តមសេនីយ៍ បានបន្តថា ក្នុងនាមកងយោធពលខេមរភូមិន្ទ​ ត្រូវពង្រឹងឆន្ទៈ មនស្សការ ស្មារតីស្មោះត្រង់ចំពោះជាតិ និងប្រជាជន ហើយជាពិសេស ត្រូវការពារសុខសន្តិភាពឱ្យបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ ដើម្បីប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនបន្តទៅមុខទៀត។

នាយឧត្តមសេនីយ៍ ដាំ ដារីនី បានបញ្ជាក់ថា នៅពេលប្រទេសជាតិមានសុខសន្តិភាព កងទ័ពមានឱកាសក្នុងការពង្រឹងសមត្ថភាព តាមរយៈការហ្វឹកហាត់​ បំប៉នជំនាញ ដើម្បីអនុវត្តការងារស្នូលឱ្យមានប្រសិទ្ធភាព។ ទន្ទឹមនេះ លោកស្រី ក៏ បានជំរុញដល់កងទ័ពទាំងអស់ ត្រូវបន្តថែរក្សាឱ្យបានគង់វង្សនូវសមិទ្ធផលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦ គឺសម្តេចតេជោ​​ ហ៊ុន សែន​ បានខិតខំកសាងនូវស្នាដៃប្រវត្តិសាស្រ្តជាច្រើន​​រហូតមកដល់បច្ចុប្បន្ន។​​

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិរូបនេះ ក៏បានជំរុញដល់កងទ័ពទាំងអស់ ត្រូវបន្តចូលរួមប្តេជ្ញាគាំទ្រដោយឥតងាករេ​ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នេះ ក្រោមការដឹកនាំរបស់​​សម្តេចធិបតី​​​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម