ព័ត៌មានជាតិ
ក្រោយបញ្ចប់ការពិនិត្យព្រះរាជសុខភាព ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍មកដល់កម្ពុជារសៀលនេះ
ព្រះមហាក្សត្រ ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ យាង និវត្តន៍មកកម្ពុជា នារសៀលនេះ ក្រោយបញ្ចប់ការពិនិត្យព្រះរាជសុខភាព រយៈពេលមួយខែ នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន។

ជាក់ស្ដែង កំឡុងពេលដែល សម្ដេច នរោត្ដម សីហមុនី និងសម្ដេចម៉ែ គង់ប្រថាប់នៅក្នុងព្រះរាជវាំងក្នុងប្រទេស ដើម្បីពិនិត្យព្រះរាជសុខភាព ឆ្លៀតក្នុងឱកាសនោះ លោក ស៊ីជិនពីង ប្រធានាធិបតីចិន បានយាងអញ្ជើញ សម្ដេចនរោត្ដម សីហមុនី ចូលរួមកម្មវិធីបើកព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ខែកញ្ញា។

(សម្ដេចនរោត្ដម សីហមុនី យាងចូលរួមកម្មវិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីលើកទី១៩ កាលពីថ្ងៃទី២៣ខែកញ្ញា ឆ្នាំ២០២៣។)
សូមជម្រាបបន្តិចថា ព្រះមហាក្សត្រកម្ពុជា និងសម្ដេចម៉ែ តែងតែយាងទៅពិនិត្យព្រះរាជសុខភាពទ្រង់ ជាទៀងទាត់ រយៈពេល៦ខែម្ដង តាមការយាងរបស់ក្រុមគ្រូពេទ្យ នៅក្នុងប្រទេសចិន។ សម្រាប់ក្នុងឆ្នាំ២០២៣នេះ ព្រះមហាក្សត្រទ្រង់យាងទៅពិនិត្យព្រះរាជសុខភាព លើកទី១ កាលពីថ្ងៃទី ១២ ខែកុម្ភៈ ហើយព្រះមហាក្សត្រ និងសម្ដេចម៉ែ ទ្រង់យាងនិវត្តន៍មកដល់កម្ពុជាវិញ កាលពីថ្ងៃទី១៦ ខែមិនាឆ្នាំ២០២៣។ សម្រាប់លើកទី២វិញ ព្រះមហាក្សត្របានយាងពីប្រទេសកម្ពុជាកាលពីថ្ងៃទីទី២៨ ខែសីហា ឆ្នាំ២០២៣៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន