ព័ត៌មានជាតិ
ព្រះមហាក្សត្រសង្ឃឹមថាចិននឹងបន្តផ្ដល់ជំនួយអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
ព្រះករុណា សម្ដេចព្រះមរមនាថ នរោត្តម សីហមុនី មានព្រះរាជសង្ឃឹមថាសាធារណរដ្ឋប្រជាមានិតចិននឹងនៅតែបន្តផ្ដល់ជំនួយដល់ការអភិវឌ្ឍ ក៏ដូចជាការចែករម្លែកបទពិសោធន៍ល្អៗ ព្រមទាំងចំណេះដឹង និងផ្ទេរច្ចេកវិទ្យាថ្មីៗដល់កម្ពុជាថែមទៀត។

មានព្រះរាជសន្ទរកថាក្នុងព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិតីចិនកាលពីថ្ងៃទី១៧ ខែមេសា សម្ដេចព្រះនរោត្តម សីហមុនី មានព្រះរាជអង្ការថាដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជាលើកទី២នៅកម្ពុជានេះពិតជាជួយលើកកម្ពស់មិត្តភាពរវាងកម្ពុជា-ចិនបន្ថែមទៀត។ ព្រះមហាក្សត្រក៏បានថ្លែងអំណរគុណចំពោះជំនួយរបស់ប្រទេសចិនមកកម្ពុជាជាច្រើនកន្លងទៅ ដោយព្រះអង្គមានព្រះរាជសង្ឃឹមថាចិននឹងនៅតែគាំទ្រជួយដល់កម្ពុជាជាបន្តទៀត។
ព្រះអង្គមានព្រះរាជបន្ទូលថា៖ «ខ្ញុំមិនអាចបំភ្លេចបានឡើយនូវទឹកចិត្តស្រឡាញ់រាប់អាន គាំទ្រដែលថ្នាក់ដឹកនាំកំពូលៗគ្រប់ជំនាន់នៃសាធារណរដ្ឋប្រជាមានិតចិនតែងតែផ្ដល់ជូនជនរួមជាតិយើងខ្ញុំក្នុងនាមជាមិត្តដែកថែប និងក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រ»។

សម្ដេចព្រះនរោត្តម សីហមុនី ក៏មានរាជអង្ការពីដំណើរវិវត្តន៍ជឿនលឿនរបស់កម្ពុជាដែលថាទាំងអស់នេះក៏មកពីការចូលរួមជួយពីមិត្តបរទេសជិតឆ្ងាយរបស់កម្ពុជា ជាពិសេសគឺប្រទេសចិនដែលមានវិសាលភាពមហិមាក្នុងការអភិវឌ្ឍន៍ក្នុងស្រុក និងការគាំទ្រលើឆាកអន្តរជាតិ។
ប្រទេសចិនជាគឺជាម្ចាស់ជំនួយដ៏ធំមួយរបស់កម្ពុជា សមិទ្ធផលជាច្រើនដូចជាផ្លូវ ស្ពាន ហេដ្ឋារចនាសម្ព័ន្ធគាំទ្រផ្សេងៗភាគច្រើនគឺជាជំនួយពីប្រទេសនេះដែលផ្ដល់ជូន។ នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថាប្រទេសចិនបានជួយសាងសង់ផ្លូវ និងស្ពាននៅកម្ពុជា គិតជាប្រាក់ប្រមាណ ៣ពាន់លានដុល្លារ ដែលបានប្រទាក់ក្រឡាទូទាំងប្រទេស៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


