សន្តិសុខសង្គម
ឃាត់ខ្លួនជនសង្ស័យ៣នាក់ សុទ្ធតែជាសិស្សសាលា ពាក់ព័ន្ធករណីកាប់យុវជនម្នាក់ឱ្យរបួសធ្ងន់
ជនសង្ស័យប្រុសស្រីចំនួន៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកមកសួរនាំពាក់ព័ន្ធករណីប្រេីដាវកែឆ្នៃកាប់ទៅលេីយុវជនមួយក្រុមបណ្តាលឱ្យយុវជនម្នាក់រងរបួសធ្ងន់។ ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីវេលា ម៉ោង ១៦និង៣០នាទី ល្ងាច នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្នុងចំណោមជនសង្ស័យទាំង៣ដែលបានឃាត់ខ្លួន ជនសង្ស័យទី១ មានឈ្មោះហួត ម៉េងហុង ភេទប្រុសអាយុ១៨ឆ្នាំ ជនសង្ស័យទី២ឈ្មោះនៅ សីហា ភេទប្រុសអាយុ១៥ឆ្នាំ ឯជនសង្ស័យទី៣ មានឈ្មោះថា យ៉ូប៉ុន ច័ន្ធសុធីប ភេទស្រីអាយុ១៥ឆ្នាំ។ ជនសង្ស័យទាំងបីនាក់នេះសុទ្ធតែសិស្សសាល ដែលពួកគេស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ចំណែកជនរងគ្រោះឈ្មោះសុខេន សៀកម៉ីង ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិត្នាតពង សង្កាត់បឹងធំ ខណ្ឌកំបូល។
បើតាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីវេលាម៉ោង១៤និង៣០នាទី រសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ជនរងគ្រោះដែលឈ្មោះសុខេន សៀកម៉ីង ព្រមទាំងបក្សពួកចំនួន១៥នាក់ បានធ្វើដំណើរចេញពីខណ្ឌកំបូល មករកគ្នីគ្នាម្ខាងទៀតដែលទាក់ទងជាមួយប្អូនស្រីខ្លួន ដេីម្បីចរចាគ្នាបញ្ចប់រឿងដែលឈ្មោះគ្នានៅក្នុងសាលាកំបូល។
លុះជនរងគ្រោះ សុខេន សៀកម៉ីង និងបក្សពួកមកដល់ចំណុចកេីតហេតុ ភូមិ អង្គ សង្កាត់ ចោមចៅ ទី ៣ខណ្ឌ ពោធិ៍ សែនជ័យ ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នាប្រហែល៩នាក់ ប្រដាប់ដោយដាវកែឆ្នៃ២ដេីមកាំបិតប៉័ងតោ១បានដើរសំដៅមកកាប់លេីជនរងគ្រោះបណ្តាលឱ្យរងរបួសត្រូវកដៃខាងឆ្វេង និងស្មាខាងក្រោយ ផ្នែកខាងឆ្វេង រួចនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។
បើយោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយមានករណីជនសង្ស័យមួយក្រុមកាប់ជនរងគ្រោះបណ្ដាលឱ្យរង របួស សមត្ថកិច្ចជំនាញបាន ដឹកនាំកម្លាំងនគរបាលផ្នែក សហការជាមួយប៉ុស្តិ៍ ចុះតាមដានស្រាវជ្រាវរក ជន សង្ស័យយកមកសាកសួរតាមនីតិវិធីច្បាប់។ លុះមកដល់វេលា ម៉ោង ១៦និង៣០នាទីល្ងាច នាថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងនគរបាល នៃអធិការខណ្ឌ បានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ដូចមានរៀបរាប់ឈ្មោះខាងលើ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលខណ្ឌ កំពុងសាកសួរ ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕
អត្ថបទដោយ៖ សុខា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


