សន្តិសុខសង្គម
ខឹងសុំលុយ១ពាន់រៀលមិនបាន ទាញកាំបិតបុ័ងតោកាប់ម្ដាយស្លាប់ក្នុងថ្លុកឈាម
ខេត្តកំពង់ស្ពឺ ៖ ខឹងសុំលុយ ១ ពាន់រៀល យកទៅទិញបារីមិនបាន ហើយម្ដាយស្ដីបន្ទោសបន្ថែមរឿងមិនជួយធើ្វការងារផ្ទះទៀតនោះ ស្រាប់តែយកកាំបិតបុ័ងតោកាប់ទៅលើម្ដាយខ្លួន បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម។

បើតាមការបញ្ចាក់ពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង១៣និង១០នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចទទួលបានព័ត៌មាន មានករណីឃាតកម្មមួយបានកើតឡើង នៅចំណុចភូមិព្រៃឫស្សី ឃុំជាំសង្កែ ស្រុកភ្នំស្រួច បង្កឡើងដោយកូនប្រុសបង្កើតប្រើកាំបិតប៉័ងតោកាប់សម្លាប់ម្ដាយ។ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ធើ្វការឃាត់ខ្លួនជនសង្ស័យឈ្មោះ នឿន ណែត ហៅខ្នែត ភេទប្រុស អាយុ២២ ឆ្នាំ ជាកូនបង្កើតរបស់ជនរងគ្រោះ ចំណែកម្ដាយដែលត្រូវកូនកាប់បណ្ដាលឲ្យស្លាប់មានឈ្មោះយួន ផាន អាយុ ៤៧ឆ្នាំ រស់នៅផ្ទះជាមួយគ្នា ត្រូវកូនកាប់ចំសៀតផ្កាលើត្រចៀកខាងស្ដាំ ចំនួន០១កាំបិត។

ប្រភពពីពលរដ្ឋនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យនៅផ្ទះតែ២នាក់ម្ដាយ ពេលនោះជនសង្ស័យកំពុងដេកលើអង្រឹង បានសុំលុយពីម្ដាយ១ពាន់រៀល ទៅទិញបារី តែម្ដាយមិនឲ្យហើយថែមទាំងស្ដីបន្ទោសរឿងមិនជួយការងារផ្ទះ។ ពេលនោះជនសង្ស័យបានខឹងរួចដើរទៅយកកាំបិតប៉័ងតោនៅលើតុ កាប់លើម្ដាយមួយកាំបិតរួចបោះកាំបិតចោលដើរមកដេកនៅក្នុងអង្រឹងនៅមុខផ្ទះធម្មតា។ ចំណែកម្ដាយជាជនរងគ្រោះបានដើរចូលទៅក្នុងផ្ទះ លុះដល់ម៉ោងប្រហែល១៤និង២០នាទី ថ្ងៃដដែល ឪពុកបានត្រឡប់មកពីកាប់អុសវិញ បានដើរចូលក្នុងផ្ទះទើបឃើញម្ដាយរបស់ខ្លួនដេកស្លាប់នៅក្នុងផ្ទះបាត់ទៅហើយ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ច ទទួលព័ត៌មានចុះដល់កន្លែងកើតហេតុ និងបានហៅជនសង្ស័យ មកសាកសួរនាំ ជនសង្ស័យក៏បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិតប៉័ងតោកាប់សម្លាប់ម្ដាយប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីអនុវត្តតាមនីតិវីធីច្បាប់៕ ដោយ៖ អុឹងម៉េង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


