Connect with us

សន្តិសុខសង្គម

ស្នងការខេត្តកណ្ដាល កំពុងតាមចាប់ខ្លួនលោកផ្កាយ១ សុខ ​ស៊ីថា ពាក់ព័ន្ធករណីកាប់ប្រហារពលរដ្ឋម្នាក់របួសធ្ងន់

បានផុស

នៅ

កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បាននិងកំពុងស្រាវជ្រាវតាមចាប់ខ្លួនលោកផ្កាយ១ សុខ ស៊ីថា ពាក់ព័ន្ធករណីកាប់ប្រហារលើពលរដ្ឋពីរនាក់ បណ្ដាលឲ្យម្នាក់រងរបួសធ្ងន់កំពុងសង្គ្រោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការស្រាវជ្រាវ និងបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ក្រុមជនសង្ស័យមានបក្ខពួកសរុប៥នាក់ និងត្រូវបានឃាត់ខ្លួន៤នាក់ ខណៈលោកនគរបាលផ្កាយ១ សុខ ស៊ីថា ដែលជាជនដៃដល់ មានទីលំនៅបច្ចុប្បន្នភូមិបឹងក្រចាប់ជើង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល កំពុងគេចខ្លួន។

តាមការបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៩និង០០នាទី ក្រុមជនសង្ស័យបានធ្វើសកម្មភាពប្រើអំពើហិង្សា(កាប់ប្រហារ)លើជនរងគ្រោះពីរនាក់នៅចំណុចភូមិព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ បណ្ដាលឲ្យឈ្មោះ ជឹម ធឿន ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រងរបួសហូរឈាមក្រោមសាច់ដុំដៃខាងឆ្វេង និងម្នាក់ទៀតឈ្មោះ ជឹម ស៊ីថា ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។

បន្ទាប់ពីស្រាវជ្រាវ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនក្រុមបក្ខពួកជនសង្ស័យចំនួន៤នាក់ និងរកឃើញកាំបិតផ្គាក់ផ្លែដែក​ ដងឬស្សី​ ០១​ បន្សល់ទុកកន្លែងកើតហេតុ និងបញ្ជូនកសាងសំណុំរឿងដើម្បីអនុវត្តតាមនិតិវិធីច្បាប់។

តាមប្រភពមួយចំនួនលើកឡើងថា ករណីឈានដល់ការកាប់ប្រហារលើពលរដ្ឋពីសំណាក់មន្ត្រីនគរបាលផ្កាយ១នេះ កើតឡើងដោយសាររឿងទំនាស់ព្រំដី៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម