កីឡា
ពេជ្រ សម្បត្តិ មានឱកាសឈ្នះរថយន្តពីប៊ូសស្ត្រងលើកទី២
កីឡាករប្រដាល់កំពុងល្បីល្បាញ ពេជ្រ សម្បត្តិ មានឱកាសឈ្នះរង្វាន់រថយន្តថ្មីសន្លាងជាលើកទី២ពីព្រឹត្តិការណ៍ប្រដាល់ប៊ូសស្ត្រងឲ្យរថយន្ត បន្ទាប់ពីរូបគេជាជយលាភីលើកទី១។
ព្រឹត្តិការណ៍ ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែ ប៊ូសស្រ្តងឲ្យឡាន បានវិលត្រឡប់មកសាជាថ្មីដែលមានជើងខ្លាំងគុនខ្មែរចំនួន៧រូបត្រូវប្រជែងគ្នា។ ជើងខ្លាំងទម្ងន់ធ្ងន់ ព្រំ សំណាង ម្ចាស់មេដាយមាសស៊ីហ្គេម ប៉ឺត សង្ឃឹម, ឈុត សេរីវ៉ាន់ថង និង ឃីម បូរ៉ា។ អ្នកលេងចិត្តធំ អេលីត សាន់, ពេជ្រ សម្បត្តិ និង ទូច ដេវីត។

បេក្ខភាពទាំង៧នេះសុទ្ធតែជាជើងខ្លាំងជួរមុខ និងមានកេរ្តិ៍ឈ្មោះទូទាំងប្រទេសដូចគ្នា ដូច្នេះច្បាស់ណាស់នឹងមានភាពតានតឹងខ្លាំង។ តើនរណានឹងក្លាយជាម្ចាស់រថយន្តខ្លាញ់គោពីប៊ូសស្រ្តងដែលនឹងចារជាប្រវត្តិសាស្រ្តគុនខ្មែរ។ កុំភ្លេច នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។
ព្រឹត្តិការណ៍នេះ រៀបចំនៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិកដែលចូលរួមទស្សនាដោយសេរី ប៉ុន្តែកន្លែងអង្គុយមានកំណត់។ ផ្សាយផ្ទាល់ លើកញ្ចក់ទូរទស្សន៍ BTV និង Page Boostrong។
សូមបញ្ជាក់ថា កាលលើកទី១ ពេជ្រ សម្បត្តិ បានយកឈ្នះលើគូប្រជែង៣នាក់ផ្សេងទៀតគឺ ម៉ានូ សិល្បៈ, អេលីត សាន់ និង រឿង សោភ័ណ្ឌ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


