កីឡា
ក្តៅៗ ក្លិប Bali United ប្រកាសកីឡាករ Privat ត្រូវបានកោះហៅចូលជម្រើសជាតិកម្ពុជា
ក្លិបបាល់ទាត់អាជីពរបស់លីគបាល់ទាត់កំពូលឥណ្ឌូណេស៊ី Bali United មុននេះបន្តិចបានប្រកាសពីកីឡាកររបស់ខ្លួន៣រូបត្រូវបានកោះហៅចូលជម្រើសជាតិដើម្បីប្រកួតក្នុងថ្ងៃ FIFA Days ក្នុងនោះមានកីឡាករ Privat Mbarga ត្រូវបានកោះហៅចូលជម្រើសជាតិកម្ពុជា។

តាមព័ត៌មានលេចឮតៗគ្នា កីឡាករ Privat Mbarga អតីតខ្សែប្រយុទ្ធនឹងត្រូវបានផ្តល់សញ្ជាតិកម្ពុជាដើម្បីចូលរួមជាមួយជម្រើសជាតិកម្ពុជា បន្ទាប់ពីកីឡាករជប៉ុន Yudai Ogawa ត្រូវបានប្រកាសផ្តល់សញ្ជាតិជាផ្លូវការកាលពីពេលថ្មីនេះ។
ប៉ុន្តែប៉ុន្មានថ្ងៃមុនមិនត្រូវបានប្រកាសទេដោយសារ Privat ត្រូវមានភារកិច្ចជួយក្រុម Bali United សម្រាប់ការប្រកួតកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ហើយពេលនេះថ្ងៃចន្ទ ទី៩គឺក្លិបរបស់ឥណ្ឌូណេស៊ីប្រកាសតែម្តង។

ទោះបីជាយ៉ាងណា សហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅមិនទាន់ប្រកាសជាផ្លូវការអំពីកីឡាករកាម៉េរូននេះទេ។
Privat អាយុ៣១ឆ្នាំធ្លាប់លេងនៅលីគកំពូលកម្ពុជាជាច្រើនរដូវកាលក្នុងនោះចូលរួមជាមួយបឹងកេតនៅឆ្នាំ២០១៣ ហើយនៅឆ្នាំ២០១៤-១៥ចូលរួមជាមួយ វេស្ទើនយូណាញធីត។ ឆ្នាំ២០១៥-១៦ រូបគេបានចូលរួមជាមួយអង្គរថាយហ្គឺរ និងឆ្នាំ២០១៦-១៧ចូលរួមជាមួយណាហ្គាវើលដ៍មុនពេលផ្លាស់ទៅក្លិបថៃ Samut Prakan ២០១៧-១៨។ ឆ្នាំ២០១៨-១៩ រូបគេបានត្រឡប់មកកម្ពុជាវិញចូលរួមជាមួយអាស៊ីអឺរ៉ុប មុនពេលចូលរួមជាមួយព្រះខ័នរាជស្វាយរៀង៣រដូវកាលគឺ២០១៩-២០២០ និង២០២១ ជាពេលដែលរូបគេឈ្នះស្បែកជើងមាស២ដង និងជាកីឡាករល្អបំផុតប្រចាំរដូវកាល២០១៩ មុនពេលផ្លាស់ទៅ Bali United របស់ប្រទេសឥណ្ឌូណេស៊ីនៅចុងឆ្នាំ២០២១៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ