ព័ត៌មានជាតិ
កំពូលកីឡាការិនីស្នូកឃ័រកម្ពុជា ក្លាយជាទូតសុច្ឆន្ទៈអង្គការលំដាប់ពិភពលោកនៅប្រទេសកូរ៉េខាងត្បូង
អ្នកស្រី ស្រួង ភាវី ដែលជាកីឡាការិនីស្នូកឃ័រមួយរូប ពេលនេះត្រូវបានជ្រើសរើសឲ្យក្លាយទៅជាទូតសុច្ឆន្ទៈរបស់អង្គការ «ទាហានសម្រាប់ជួយសង្គ្រោះ» នៅប្រទេសកូរ៉េខាងត្បូង ដែលមានស្នាក់ការរហូតដល់ ១៣៤ ប្រទេសនៅជុំវិញពិភពលោក។

នៅលើទំព័រហ្វេសប៊ុក ជាផ្លូវការ នាថ្ងៃទី១៧ ខែតុលា នេះ អ្នកស្រី ស្រួង ភាវី បានឲ្យដឹងថា នេះគឺពិតមោនភាពមួយ ដែលអ្នកស្រីអាចឈានដល់មួយកម្រិតបន្ថែមទៀត ដោយត្រូវបានអង្គការដ៏ធំមួយលំដាប់ថ្នាក់ពិភពលោកនៃប្រទេសកូរ៉េខាងត្បូងជ្រើសរើសឲ្យធ្វើជាទូតសុច្ឆន្ទៈ។
អ្នកស្រីបានលើកឡើងថា «នេះជាមោទនភាពសម្រាប់ប្រជាជនខ្មែរយើងទាំងអស់ផងដែរ ដែលខ្ញុំជាជនជាតិខ្មែរម្នាក់ មានឱកាសធ្វើជទូតសុច្ឆន្ទៈរបស់អង្គការដ៏ធំលំដាប់ពិភពលោកមួយនេះ។ ជាកិត្តិយសសម្រាប់ខ្ញុំ ក៏ដូចជាកូនខ្មែរទាំងអស់ ដែលយើងជាជនបរទេសសោះរស់នៅក្នុងប្រទេសកូរ៉េ ហើយត្រូវបានអង្គការពិភពលោកដ៏ធំមានស្នាក់ការនៅប្រទេសកូរ៉េជ្រើសរើសឲ្យធ្វើជាទូតសុច្ឆន្ទៈរបស់អង្គការ»។

ទន្ទឹមនោះ អ្នកស្រី ស្រួង ភាវី ក៏បានអះអាងដែរថា រាល់ថវិកាទាំងអស់ដែលអ្នកនាងទទួលបាន នឹងយកដើម្បីទៅជួយដល់ប្រជាជនកម្ពុជា ជាពិសេសអ្នកដែលមានជំងឺបេះដូងចំហមកព្យាបាលនៅប្រទេសកូរ៉េ គឺអ្នកនាងមិនបានទៅទទូចសុំរៃអង្គាស ដល់អង្គការ សមាគម ក្រុមហ៊ុន ឬក៏ធនាគារនោះទេ។
អ្នកស្រីស្រួង ភាវី បានគូសបញ្ជាក់បន្ថែមថា «ខ្ញុំប្រើសុឆន្ទៈពិត បេះដូងពិត សមត្ថភាពពិត ដែលកើតចេញពីក្ដីស្រលាញ់ដ៏ជ្រាលជ្រៅរបស់ខ្ញុំ ដែលមានចំពោះជាតិ ប្រជាជន និងមាតុភូមិយើងទាំងមូល»៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


