ព័ត៌មានជាតិ
លោក ប៉ែន បូណា៖ ការប្រកួតថតរូបប្រចាំឆ្នាំ ជួយផ្លាស់ប្តូររូបភាពកម្ពុជានៅលើទំព័រសារព័ត៌មានទាំងក្នុង និងក្រៅស្រុក
លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងកោតសរសើរដល់ក្លិបអ្នកកាសែតកម្ពុជាដែលបានរៀបចំ ការប្រកួតប្រជែងរូបថតប្រចាំឆ្នាំ២០២៣ លើប្រធានបទ «សម្រស់សហគមន៍យើង» ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការផ្លាស់ប្តូររូបភាពកម្ពុជា នៅលើទំព័រសារព័ត៌មានទាំងក្នុង និងក្រៅស្រុក។ លោកបានថ្លៃងបែបនេះ ក្នុងពិធីប្រកាសពានរង្វាន់ថតរូបឆ្នាំ២០២៣ នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះដែរ លោក ប៉ែន បូណា បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមបែកបាក់ រហូតដល់ធ្លាក់ក្នុងរបបវាលពិឃាដ។ រូបភាពអាក្រក់ៗចេញពីកម្ពុជាជាច្រើនត្រូវបានផ្សព្វផ្សាយនៅលើទំព័រសារព័ត៌មានអន្តរជាតិ។
លោក បានសង្កត់ធ្ងន់ថា «បច្ចុប្បន្ន គឺដល់ពេលហើយដែលយើងត្រូវរួមគ្នាផ្លាស់ប្តូររូបភាពកម្ពុជាមកជារូបភាពស្រស់បំព្រង ជាគោលដៅទេសចរណ៍គួរឲ្យទាក់ទាញ»។

គួរជម្រាបថា ការប្រឡងរូបថតប្រចាំឆ្នាំ២០២៣ នេះ ក្លឹបអ្នកកាសែតកម្ពុជាបានជ្រើសរើសគណៈកម្មការល្បីៗ និងជាអ្នកធ្វើការក្នុងវិស័យថតរូបជាច្រើនឆ្នាំ ហើយមកដល់ថ្ងៃបិទការទទួលរូបថតសម្រាប់ការប្រកួតប្រជែង ក.អ.ក ទទួលបានស្នាដៃរូបថតពីបេក្ខជនចំនួន២៩ រូប (៨៧សន្លឹក) ដែលមកពីស្ថាប័នផ្សេងៗគ្នា ហើយរូបថតទាំងអស់ដែលដាក់មកចូលរួមបានបង្ហាញនូវស្នាដៃ និងទេពកោសល្យក្នុងការផ្តិតយករូបភាពដ៏ស្រស់ត្រកាល នៃតំបន់រមណីយដ្ឋានទេសចរណ៍, អេកូទេសចរណ៍, តំបន់ធនធានធម្មជាតិ, វប្បធម៌, បរិស្ថានរួមទាំងការអភិវឌ្ឍនៅកម្ពុជាផងដែរ៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


