ជីវិតកម្សាន្ដ
គង់ ច័ន្ទរដ្ឋា និងតារាកូនភ្លោះ ស៊ិន សុភា ទទួលបានចំណងដៃកូនទី ២ ដោយសុវត្ថិភាព
ទីបំផុតតារាចម្រៀងល្បីឈ្មោះអ្នកនាង គង់ ច័ន្ទរដ្ឋា និង លោក ស៊ិន សុភា ដែលជាតារាកូនភ្លោះ ទទួលបានចំណងដៃកូនទី ២ ដោយសុវត្ថិភាព បន្ទាប់ពីពពោះអស់រយៈពេលជាច្រើនខែមកនោះ។

ដំណឹងដ៏រំភើបនេះត្រូវបានតារាចម្រៀងលោក ស៊ិន សុភា ចែករំលែកទៅកាន់មិត្តភ័ក្ដិនៅលើបណ្ដាញសង្គមហ្វេសប៊ុក ក្រោយពេលភរិយារបស់លោកបានសម្រាល (ឆ្លងទន្លេ) កូនប្រុសទី ២ ដោយសុវត្ថិភាព កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៣ ម្សិលមិញ។ នេះជាកូនទី ២ បន្ទាប់ពីភរិយារបស់លោកបានសម្រាលកូនប្រុសដំបូងឈ្មោះ ស៊ិនច័ន្ទ រ៉ូមីអូ (Romeo) ដែលមានអាយុប្រមាណ ៦ ឆ្នាំ ហើយ។

លោក ស៊ិន សុភា ដែលបច្ចុប្បន្នមានតួនាទីជាមន្ត្រីនគរបាល និងជាតារាចម្រៀងផងនោះ បានបង្ហាញក្តីរំភើបថា «កូនទន្សាយតូច SIN CHANRODRIGO បានកើតមកហើយនៅថ្ងៃព្រហស្បតិ៍ ទី ១៩ ខែតុលា ឆ្នាំ ២០២៣ បានទម្ងន់ 3.5kg ម៉ាក់ៗ និងអូន RODRIGO មានសុខភាពល្អខ្លាំងណាស់»។

តារាកូនភ្លោះលោក ស៊ិន សុភា បានបន្តថា «សូមអរគុណដល់លោកគ្រូ អ្នកគ្រូ Doctor ទាំងអស់គ្នា ក្នុងថ្ងៃនេះ ជូនពរសំណាងល្អ មានសុខភាពល្អទាំងអស់គ្នា»។

តាមរយៈដំណឹងដ៏រំភើបនេះ ក៏មានការចូលរួមអបអរសាទរ និងជូនពរដល់តារាចម្រៀង គង់ ច័ន្ធរដ្ឋា និងកូន មានសុខភាពល្អផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន