កីឡា
ប្រកួតទី២ ក្រុមបាល់បោះរទេះនារីកម្ពុជាចាញ់ជប៉ុនដោយពិន្ទុដាច់ឆ្ងាយ
ក្រុមបាល់បោះរទេះពិការនារីកម្ពុជាបានចាញ់ក្រុមបាល់បោះរទេះពិការនារីជប៉ុនដោយពិន្ទុដាច់ឆ្ងាយមែនទែន ១៨-៨៨ សម្រាប់ការប្រកួតសន្សំពិន្ទុ លើកទី២ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ប៉ារ៉ាហ្គេម លើកទី៤ ឆ្នាំ២០២២ (លើកមកឆ្នាំ២០២៣) នៅប្រទេសចិន។

ការប្រកួតលើកទី២នេះ ក្រុមកម្ពុជាពិតជាពិបាករកពិន្ទុខ្លាំងមែនទែនដោយជប៉ុនរារាំងបានយ៉ាងល្អ។ ការប្រកួតទាំង៤ហ្គេម ក្រុមបាល់បោះនារីកម្ពុជារកបានតែ១៨ពិន្ទុប៉ុណ្ណោះ ខណៈក្រុមនារីជប៉ុនរកបាន៨៨ពិន្ទុដើម្បីឡើងទៅឈរលើកំពូលតារាង។
ឆ្លងកាត់២ប្រកួត ក្រុមនារីកម្ពុជាមាន៣ពិន្ទុ ដោយឈ្នះឡាវទទួលបាន២ពិន្ទុ និងចាញ់ជប៉ុនទទួលបាន១ពិន្ទុ។
ក្រុមបាល់បោះរទេះនារីកម្ពុជាត្រូវមានការប្រកួត៣លើកទៀតគឺ ប៉ះម្ចាស់ផ្ទះចិន នៅថ្ងៃទី២១ ខែតុលា, ប៉ះអ៉ឺរ៉ង់ នៅថ្ងៃទី២៤ ខែតុលា និងចុងក្រោយត្រូវជួបថៃ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។
សូមបញ្ជាក់ថា វិញ្ញាសាបាល់បោះរទេះនារីនេះមាន៦ប្រទេសចូលរួមប្រកួតគឺ កម្ពុជា ចិន ជប៉ុន អ៉ឺរ៉ង់ ថៃ និង ឡាវ។ បន្ទាប់ពីចប់វិលជុំសន្សំពិន្ទុ ក្រុមលេខ១ និងលេខ២ ត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស ខណៈក្រុមលេខ៣ និងលេខ៤ ត្រូវប្រកួតដណ្តើមមេដាយសំរិទ្ធ ហើយក្រុមលេខ៥ និងលេខ៦ ត្រូវប្រកួតណ្តើមចំណាត់ថ្នាក់លេខ៥៕

កម្មវិធីប្រកួតរបស់កម្ពុជា
- កម្ពុជា vs ចិន ថ្ងៃទី២១ តុលា
- កម្ពុជា vs អ៉ីរ៉ង់ ថ្ងៃទី២៤ តុលា
- កម្ពុជា vs ថៃ ថ្ងៃទី២៥ តុលា
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


