ព័ត៌មានជាតិ
ជប៉ុនស្នើកម្ពុជារួមគ្នាបង្រ្កាបបទល្មើសឆបោកតាមអនឡាញ ខណៈបទល្មើសមួយនេះធ្វើឲ្យជនជាតិ ជប៉ុនបាត់បងលុយរាប់ពាន់លានដុល្លារ
លោក Yoshimi Ogata អគ្គនាយករងទទួលកិច្ចការបរទេស នៃទីភ្នាក់ងារជាតិនគរបាលជប៉ុន បានស្នើ សុំដល់នគរបាលកម្ពុជារួមគ្នាទប់ស្កាត់ និងបង្រ្កាបបទល្មើសតាមអនឡាញឲ្យបានសកម្ម និងទាន់ពេលវេលា បន្ថែមទៀត ខណៈបច្ចុប្បន្ននេះជនជាតិជប៉ុនរបស់លោកបានបាត់បង់ថវិការាប់ពានលានដុល្លារអាមេរិក ដោយសារតែបទល្មើសបច្ចេកវិទ្យាដ៏ទំនើបមួយនេះ។

ការស្នើសុំកិច្ចសហការជាមួយនគរបាលកម្ពុជានេះ គឺបានធ្វើឡើងនៅក្នុងកិច្ចជំនួបទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ នៅប្រទេសឡាវ ខណៈដែលភាគីទាំងពីរអញ្ជើញទៅចូលរួមសន្និសីទអាស៊ានណាប៉ូលលើកទី៤១ ដែលប្រ ទេសឡាវធ្វើជាម្ចាស់ផ្ទះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នងការដ្ឋានគរបាលជាតិកម្ពុជា នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ ស្តីពីលទ្ធផលនៃការចូលរួមសន្និសីទអាស៊ានណាប៉ូលលើកទី៤១រដ្ឋធានីវៀងច័ន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបញ្ជាក់ថា នៅក្នុងកិច្ចជំនួបនោះ Yoshimi Ogata បានថ្លែងនូវអំណរគុណនិងកោតសរសើរចំពោះនគរបាលជាតិកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការអនុវត្តច្បាប់ ដោយបានចាត់ទុកឆ្នាំ២០២២-២០២៣នេះ គឺជាឆ្នាំនៃសមិទ្ធផលកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិកម្ពុជា និងទីភ្នាក់ងារនគរបាលជាតិជប៉ុន។

លោក Yoshimi Ogata បានលើកឡើងទៀតជាមួយនឹងសមិទ្ធផលដែលភាគីទាំងពីរសម្រេចបាន នោះលោក ក៏បានលើកឡើងករណីបទល្មើសឆបោកតាមប្រព័ន្ធអនឡាញដែលកំពុងមានការកើនឡើងគួរឲ្យកត់សម្គាល់ទាំងក្នុងសកលលោក ក្នុងតំបន់ និងក្នុងប្រទេសជប៉ុន ដែលបាននិងកំពុងធ្វើឲ្យប្រជាពលរដ្ឋជប៉ុនជាច្រើននាក់រងគ្រោះបាត់បង់ទ្រព្យសម្បត្តិរាប់ពាន់លានដុល្លាអាមេរិក។
ជាមួយនឹងការផ្តល់កិច្ចសហការពីសំណាក់នគរបាលជាតិកម្ពុជា ដែលបានបង្ក្រាបមុខសញ្ញាមកសម្ងំលាក់ខ្លួនលួចលាក់ប្រព្រឹត្តបទល្មើសឆបោកឆ្លងដែនជាច្រើនករណីធំៗ តាងនាមឲ្យអគ្គស្នងការ នៃទីភ្នាក់ងារនគរបាលជាតិជប៉ុន បានគោរពស្នើសុំនគរបាលជាតិកម្ពុជា បន្តផ្តល់កិច្ចសហការឲ្យបានជិតស្និទ្ធ និងរឹងមាំថែមទៀត ដើម្បីរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យាទំនើបនេះទាន់ពេលវេលា។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ នាយឧត្តមសេនីយ៍ ស ថេត ក៏បានបញ្ជាក់ប្រាប់ដល់ភ្នាក់ងារនគរបាលជាតិជប៉ុនអំពីគោលជំហររបស់នគរបាលជាតិកម្ពុជាចំនួនផងដែរ ដោយក្នុងនោះនាយឧត្តម សេនីយ៍ បានបញ្ជាក់ថា អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា មិនត្រឹមតែប្តេជ្ញាបន្តថែរក្សានូវទំនាក់ទំនងដែលមានពីមុនជាមួយទីភ្នាក់ងារនគរបាលជាតិជប៉ុនប៉ុណ្ណោះទេ ក៏ប៉ុន្តែនឹងបន្តធ្វើការពូនជ្រុំសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលកំពុងមានស្រាប់នេះ ឲ្យកាន់តែទូលំទូលាយ រឹងមាំ ជិតស្និទ្ធ និងស៊ីជម្រៅប្រកបដោយវឌ្ឍនភាព។ ឆ្លើយតបទៅនឹងជំនួយឧបត្ថម្ភគាំទ្រផ្តល់ដោយទីភ្នាក់ងារនគរបាលជាតិជប៉ុន ជាមធ្យោបាយ ឧបករណ៍ សម្ភារបច្ចេកទេស ជូនដល់កងកម្លាំងនគរបាលជាតិកម្ពុជារយៈកាលកន្លងទៅ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់កិច្ចសហការតាមការស្នើសុំស្របតាមគោលការណ៍ច្បាប់ និងបទដ្ឋានក្រោមច្បាប់ដែលពាក់ព័ន្ធ។ និងរាល់សំណើសុំកិច្ចសហការ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជានឹងផ្តល់ជូនភ្លាមៗនៅពេលទទួលបានព័ត៌មានច្បាស់លាស់និងមានភស្តុតាងឯកសារគ្រប់គ្រាន់ដែលជាមូលដ្ឋាននៃការបើកកិច្ចប្រតិបត្តិការ។

នៅក្នុងកិច្ចជំនួបនោះដែរ នាយឧត្តមសេនីយ៍ ស ថេត ក៏បានស្នើភាគីជប៉ុន ពិនិត្យលទ្ធភាពក្នុងការជួយអន្តរាគមន៍ចំពោះពលរដ្ឋកម្ពុជា ដែលមានបញ្ហាផ្លូវច្បាប់អន្តោប្រវេសន៍ក្នុងពេលរស់នៅបម្រើការងារ ក្នុងប្រទេសជប៉ុន ឆាប់បានបញ្ជូនត្រឡប់មកកម្ពុជាវិញ និងបានស្នើសុំឲ្យមានកិច្ចសហប្រតិបត្តិការលើការងារបណ្តុះបណ្តាល កសាងធនធានមន្រ្តីអនុវត្តច្បាប់លើជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យាផងដែរ ខណៈសំណើរខាងលើនេះត្រូវបានភាគីជប៉ុនទទួលយកទៅពិចារណា និងអន្តរាគមន៍ផងដែរ៕


-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


