ព័ត៌មានជាតិ
វិនិយោគចិន ៧៦% ក្នុងចំណោមទុនសរុបជិត ៤ពាន់លានដុល្លារហូរចូលតាមច្រក CDC
វិនិយោគទុនចិនប្រមាណ ៧៦ភាគរយ ក្នុងចំណោមវិនិយោគសរុបជិត ៤ពាន់លានដុល្លារ បានហូរចូលប្រទេសកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍ CDC ក្នុងរយៈពេល ៩ខែ ឆ្នាំ ២០២៣។ នេះបើតាមការបញ្ជាក់របស់លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការ វិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅក្នុងជំនួបពិភាក្សាការងារជាមួយគណៈ ប្រតិភូសមាគមសភាពាណិជ្ជកម្មចិន ដឹកនាំដោយលោក Lin Shiqiang ប្រធានសមាគម កាលពីថ្ងៃទី ២៤ ខែតុលា។

គោលបំណងនៃការជួបពិភាក្សាការងារនេះ ដើម្បីស្តាប់មតិយោបល់ពីសមាគមសភាពាណិជ្ជកម្មចិន ក្នុងការចូលរួមកែលម្អបរិស្ថានវិនិយោគនៅកម្ពុជា។
លោក ជា វុទ្ធី បានលើកឡើងថា វត្តមានរបស់គណៈប្រតិភូសភាពាណិជ្ជកម្មចិន និងបានលើកឡើងអំពីសារៈសំខាន់ចំពោះកិច្ចសហប្រតិបត្តិការវិនិយោគ និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀតរវាងប្រទេសទាំងពីរ កម្ពុជា-ចិន។ ជាមួយគ្នានេះ លោកបានវាយតម្លៃខ្ពស់ចំពោះការវិនិយោគរបស់ចិននៅក្នុងប្រទេសកម្ពុជា ជាពិសេស ការកើនឡើងនៃការវិនិយោគក្នុងវិស័យកម្មន្តសាល។
ប្រធានគណៈប្រតិភូ បានថ្លែងអំណរគុណដល់លោក ជា វុទ្ធី ដែលបានអនុញ្ញាតឱ្យលោក និងសហការីចូលជួបពិភាក្សាការងារ ដែលការណ៍នេះបានបង្ហាញពីការយក ចិត្តទុកខ្ពស់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចំពោះវិនិយោគិនចិន។ ជាមួយគ្នានេះដែរ លោកប្រធានគណៈប្រតិភូបានស្នើសុំឱ្យឯកឧត្តមអគ្គលេខាធិការពន្យល់ពីវិស័យអាទិភាពដែលមានចែងក្នុងច្បាប់វិនិយោគថ្មី,និងយន្តការដោះស្រាយបញ្ហារបស់វិនិយោគិនចិន។
ជាការឆ្លើយតប អគ្គលេខាធិការបានលើកឡើងថា ក្នុងច្បាប់វិនិយោគថ្មី វិស័យអាទិភាព មានចំនួន ១៩ ដែលក្នុងនោះមានវិស័យអាទិភាពពីរដែលកំពុងចង់បានខ្លាំងបំផុតនោះគឺការវិនិយោគ ក្នុងវិស័យដែលមានបច្ចេកវិទ្យាខ្ពស់ ប្រកបដោយនវានុវត្តន៍ ការស្រាវជ្រាវ ការអភិវឌ្ឍន៍ និងការវិនិយោគក្នុងវិស័យកសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម ឧស្សហកម្មកែច្នៃចំណីអាហារដែលបម្រើទីផ្សារក្នុងស្រុក ឬការនាំចេញ។
បច្ចុប្បន្ន នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានតុចិន (China Desk) សម្រាប់រង់ចាំផ្តល់ការប្រឹក្សាជូនវិនិយោគិនចិន ចំពោះយន្តការសម្រាប់ដោះស្រាយ បញ្ហារបស់វិនិយោគិនផងដែរ។ បន្ថែម លើនេះ អគ្គលេខាធិការបានស្នើសមាគមសភាពាណិជ្ចកម្មចិន បន្តជួយផ្សព្វផ្សាយអំពីបរិស្ថានវិនិយោគនៅកម្ពុជាបន្ថែមទៀត។
បើតាមលោក ជា វុទ្ធី នៅថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលនឹងរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលជាឱកាសសម្រាប់វិនិយោគលើកឡើងនូវបញ្ហាប្រឈមជូន ក្រុមការងារតាមវិស័យពិនិត្យដោះស្រាយ ចំពោះបញ្ហាដែលមិនអាចដោះស្រាយក្នុងកម្រិតក្រុមការងារ ដោយបញ្ហានោះត្រូវគោរពរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល ផ្តល់អនុសាសន៍ក្នុងវេទិកានោះតែម្តង៕

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


