សេដ្ឋកិច្ច
វិនិយោគិនចិនចំនួន២១ សហគ្រាស មកស្វែងយល់អំពីសក្ដានុពលវិនិយោគនៅកម្ពុជា
វិនិយោគិនចិនមកពីសហគ្រាសចំនួន ២១ ក្នុងវិស័យនានា ដូចជា អប់រំ, សុខាភិបាល, ភោជនីយដ្ឋាន, ភេសជ្ជៈ, ប្រព័ន្ធផ្សព្វផ្សាយ, និងសម្ភារៈ និងបរិក្ខាសំណង់ កាលពីរសៀលថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២៥ បានមកស្វែងយល់អំពីសក្ដានុពលវិនិយោគនៅកម្ពុជា។

ក្នុងជំនួបជាមួយវិនិយោគគិនចិនទាំងនោះ នៅទីស្តីការក្រសួងសេដ្ឋកិច្ច លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីបបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងការចូលរួមចំណែកយ៉ាងសំខាន់របស់វិនិយោគិន ដែលកំពុងវិនិយោគនៅកម្ពុជា ព្រមទាំងបានធ្វើការផ្សព្វផ្សាយអំពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា។
តំណាងក្រុមវិនិយោគិនបានចាប់អារម្មណ៍លើការរីកចម្រើន និងការអភិវឌ្ឍនៅទីប្រជុំជន ពិសេស រាជធានីភ្នំពេញ, គោលនយោបាលពន្ធដារ ពន្ធអាករ, ការអភិវឌ្ឍ និងការផ្សារភ្ជាប់ទេសចរណ៍នៅតាមបណ្តារាជធានីខេត្តទាំង ២៥។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបញ្ជាក់ អំពីការចូលរួមចំណែកយ៉ាងសកម្មរបស់ក្រសួងសេដ្ឋកិច្ច ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ, និងលើកស្ទួយធុរកិច្ច និងការវិនិយោគ តាមរយៈការអនុវត្តគោលនយោបាយនានា របស់រាជរដ្ឋាភិបាល, ជាពិសេស ការអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» និង«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងភូមិភាគឦសាន»។
លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីបបានបន្តថា កម្មវិធីពិសេសទាំង ២ នេះ មានគោលដៅជំរុញការវិនិយោគ តាមរយៈការផ្តល់ការលើកទឹកចិត្តបន្ថែម ដល់គម្រោងវិនិយោគ ដែលក្នុងនោះ ខេត្តព្រះសីហនុ មានសក្តានុពលលើ វិស័យទេសចរណ៍ ឧស្សាហកម្ម ឡូជីស្ទីក អចលនវត្ថុ និងពាណិជ្ជកម្មផលិតផលឧស្សាហកម្ម, ចំណែកឯ នៅខេត្តភូមិភាគឦសាន មានសក្តានុពលលើវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍។
កម្មវិធីពិសេសនេះ មានយន្តការសម្របសម្រួលពិសេស ដែលមានសមាសភាពអន្តរក្រសួងស្ថាប័ន ដើម្បីសម្រួលនីតិវិធី បានឆាប់រហ័ស មានប្រសិទ្ធភាព និងតម្លាភាព ជូនដល់វិនិយោគិន៕

អត្ថបទ៖សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


