សេដ្ឋកិច្ច
ក្រុមហ៊ុន S.S.R កំពុងសាងសង់ផែស្ងួត មានទំហំទុនវិនិយោគ ២០ លានដុល្លារ នៅខេត្តព្រៃវែង
លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជា នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៥បានដឹកនាំគណៈកម្មការ អន្តរក្រសួងស្ថាប័នចុះពិនិត្យទីតាំងសំណើសុំវិនិយោគបង្កើតផែស្ងួតរបស់ក្រុមហ៊ុន S.S.R Co., Ltd. ដែលមានទីតាំងស្ថិតនៅក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

ក្នុងដំណើរបេសកកម្មការងារនេះក៏មានវត្តមានចូលរួមពីតំណាងក្រសួងសាធារណៈការនិងដឹកជញ្ជូន, ក្រសួងបរិស្ថាន, ក្រសួងផែនការ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងតំណាងរដ្ឋបាលខេត្តព្រៃវែងផងដែរ។
គម្រោងផែស្ងួតនេះជាគម្រោងទី១ដែលបាននិងកំពុងរៀបចំបង្កើតឡើងនៅតំបន់នោះ ក្នុងទំហំទុនវិនិយោគប្រមាណជាង ២០លានដុល្លារអាមេរិក លើផ្ទៃដីទំហំប្រមាណជាង១០ហិកតា ដែលសកម្មភាពនេះនឹងចូលរួមចំណែកយ៉ាងសំខាន់គំាទ្រដល់សកម្មភាពដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែននាពេលខាងមុខនៅច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ កម្ពុជា-វៀតណាម និងបង្កើតនូវការងារជាច្រើនកន្លែងសម្រាប់ប្រជាពលរដ្ឋនៅតំបន់នោះ។

ក្នុងទិដ្ឋភាពរួមរបស់គម្រោងផែស្ងួតនេះនឹងមានការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់និងគំាទ្រនានាដែលរួមមាន អគារការិយាល័យ អគារពាណិជ្ជកម្ម កន្លែងផ្លាស់ប្តូរទំនិញ ទីតាំងតម្កល់កុងតឺន័រ និងឃ្លាំងស្តុកទំនិញជាដើម។
ក្រៅពីបានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងគម្រោងវិនិយោគខាងលើ លោកអគ្គលេខាធិការ ក៏បានឆ្លៀតចុះពិនិត្យមើលច្រកទ្វារព្រំដែនអន្តរជាតិអន្តរជាតិម៉ឺនជ័យ កម្ពុជា-វៀតណាមដើម្បីស្វែងយល់ពីទិដ្ឋភាពរួមនៃការវិវត្តរីកចម្រើននៅតំបន់នោះ និងបានជម្រាបជូនពីការត្រៀមលក្ខណៈរបស់គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងការចូលរួមធ្វើការជាមួយគ្រប់ភាគីពាក់ព័ន្ធ ពិសេសរដ្ឋបាលខេត្តព្រៃវែងក្នុងការផ្សព្វផ្សាយសក្តានុពលវិនិយោគរបស់តំបន់នេះជូនដល់វិនិយោគិនជាតិនិងអន្តរជាតិ៕



-
ព័ត៌មានជាតិ១០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


