កីឡា
ប្រមុខដឹកនាំឥណ្ឌាប្រកាសត្រៀមធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិក-ប៉ារ៉ាឡាំពិក២០៣៦
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានអះអាងពីការត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅ និងប៉ារ៉ាឡាំពិក ឆ្នាំ២០៣៦។
កាលពីដើមខែនេះ លោក Modi បានបញ្ជាក់ពីការចាប់អារម្មណ៍របស់ឥណ្ឌាក្នុងការរៀបចំព្រឹត្តិការណ៍អូឡាំពិក ក្នុងការថ្លែងសុន្ទរកថាបើកកិច្ចប្រជុំគណៈកម្មាធិការអូឡាំពិកអន្តរជាតិនៅទីក្រុងប៉ុមបៃ។

លោក Modi បាននិយាយថា ៖«រឿងកីឡាជោគជ័យរបស់ប្រទេសឥណ្ឌាមិនខុសពីរឿងជោគជ័យរួមរបស់ប្រទេសនោះទេ។ ឥណ្ឌាកំពុងបង្កើតកំណត់ត្រាថ្មី និងឈានទៅមុខក្នុងគ្រប់វិស័យ ហើយនេះអាចត្រូវបានគេមើលឃើញពីសមិទ្ធផលក្នុងរយៈពេល ៣០ថ្ងៃចុងក្រោយ»។

«ឥណ្ឌា ត្រៀមធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក ឆ្នាំ២០៣៦។ នៅឆ្នាំ២០៣៦ ឥណ្ឌានឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចដ៏សំខាន់មួយ ហើយនឹងមានវណ្ណៈកណ្តាលដ៏ធំនៅក្នុងប្រទេស។ នោះហើយជាមូលហេតុដែលកីឡាអូឡាំពិកក៏នឹងកាន់តែងាយស្រួលសម្រាប់ពួកយើងនៅពេលនោះ»។ លោក Modi បានបន្ថែម។
យោងតាម The Week លោក Modi ក៏បាននិយាយដែរថា ប្រទេសឥណ្ឌា “ត្រៀមខ្លួនជាស្រេចក្នុងការរៀបចំកីឡាអូឡាំពិកយុវជននៅឆ្នាំ២០៣០”។
លោក Modi បានប្រើសុន្ទរកថារបស់លោកនៅកិច្ចប្រជុំគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ក្នុងខែនេះដើម្បីបង្ហាញពីចំណាប់អារម្មណ៍ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអូឡាំពិកយុវជនរដូវក្តៅបន្ទាប់ ដោយទីក្រុង Dakar មានសិទ្ធិធ្វើជាម្ចាស់ផ្ទះសម្រាប់ឆ្នាំ២០២៦។

យ៉ាងហោចណាស់មានប្រទេសចំនួន១០ បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅ និងប៉ារ៉ាឡាំពិក ឆ្នាំ២០៣៦៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insidethegames.biz
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


