Connect with us

កីឡា

អបអរសាទរ! កុមារាគាំទ្រព្រះខ័នរាជ​ស្វាយរៀងទទួលបានអាវយឺតពីក្លិបហើយ

បានផុស

នៅ

កុមារា​ដែល​ជា​អ្នក​គាំទ្រ​ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​ទទួល​អាវ​យឺត​ជា​កាដូ​ពី​ក្លិប​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​ស្វាយរៀងហើយ បន្ទាប់​ពី​ឯកឧត្តម ឌី វិជ្ជា ប្រធាន​ក្លិប​បាន​ប្រកាស​ស្វែង​រក​កុមារារូប​នេះ​កាល​ពី​ពីរ​ថ្ងៃ​មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែ​តុលា​នេះ ឯកឧត្តម ឌី វិជ្ជា ប្រធាន​ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​សរសេរ​ថា ៖«ក្មួយ​ប្រុស​ជា​អ្នកគាំទ្រ​ក្លិប​បាល់ទាត់​ព្រះខ័នរាជ​ស្វាយរៀង​ បាន​ទទួល​នូវ​អាវ​អ្នកគាំទ្រ​ ដែល​ក្រុមការងារខ្ញុំ​យក​ទៅ​ប្រគល់​ដល់​ពួក​គាត់​នៅ​ព្រឹក​នេះ»។

សូម​បញ្ជាក់​ថា មាន​កុមារា​ពីរនាក់​​ដែល​ម្នាក់​ជា​អ្នក​គាំទ្រ​របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ម្នាក់​ទៀត​ជា​អ្នក​គាំទ្រ​រ​បស់​បឹង​កេត បាន​ទៅ​ទស្សនា​ការ​ប្រកួត​រវាង​ក្លិប​ទាំង​ពីរ​កាល​ពី​​ថ្ងៃ​សៅរ៍ ទី​២៨ ខែ​តុលា ឆ្នាំ​២០២៣ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ប៉ុន្តែ​កុមារា​ដែល​​ជា​អ្នក​គាំទ្រ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​មិន​មាន​អាវ​​ពាក់​ទេ។ ដូច្នេះ​ក្នុង​នាម​ជា​ប្រធាន​ក្លិប​​ ឯកឧត្តម ឌី វិជ្ជា បាន​ប្រកាស​ស្វែង​រក​កុមារា​រូប​នេះ​ដើម្បី​ផ្តល់​អាវ​យឺត​ជា​ការ​លើក​ទឹ​ក​ចិត្ត៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម