កីឡា
អត្តពលិក៤៨នាក់ ចូលរួមការប្រកួតកីឡាវាយកូនបាល់ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០
ភ្នំពេញ ៖ ការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចាប់ផ្តើមការប្រកួតហើយ នៅទីលានសហព័ន្ធនៃពហុកីឡដ្ឋានជាតិ។

ការប្រកួតនេះ រៀបចំដោយសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាសហការជាមួយនាយកដ្ឋានអប់រំ កាយនិងកីឡាក្រោមគំរោងថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជននិងកីឡា មានរយៈពេល៤ថ្ងៃដែលគ្រោងបញ្ចប់នៅថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០២១។

លោក ជា ពៅ អគ្គលេខាធិការរងសហព័ន្ធកី ឡាវាលកូនបាល់កម្ពុជាបានប្រាប់ឲ្យដឹងថា ការ ប្រកួតឆ្នាំនេះ មានកីឡាករ-កីឡាការិនីចូលរួមចំនួន៤៨នាក់ ក្នុងនោះកីឡាករ៤៤នាក់ និងកីឡាការិនី៤នាក់ មកពី១០ខេត្តក្រុងរួមមានក្លិបខេមរភូមិន្ទ ក្លិបឌីវេនខូ ក្លិបខេត្តបាត់ដំបង ក្លិបខេត្ត សៀមរាប ក្លិបអង្គការអរុណរះ ក្លិបសុខារិទ្ធ ក្លិបខេត្តកែប ក្លិបកណ្តាល ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្លិបខេត្តព្រះវិហារ។

ចំពោះវិញ្ញាសា ដែលដាក់ឲ្យប្រកួតប្រជែងមានចំនួន៤រួមមាន វិញ្ញាសាវាយឯកត្តជនបុរស១នាក់ទល់១នាក់ វិញ្ញាសាវាយឯកត្តជននារី ១នាក់ទល់ ១ នាក់ វិញ្ញាសាវាយឯកត្តជនអាយុក្រោម១៨ឆ្នាំ ១នាក់ទល់១នាក់ និងវិញ្ញាសាវាយគូ៕
ដោយ ៖ វិសិទ្ធ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


