ព័ត៌មានអន្ដរជាតិ
ចិនអំពាវនាវឱ្យមីយ៉ាន់ម៉ាសហការគ្នាក្នុងការរក្សាស្ថិរភាពតាមបណ្តោយព្រំដែន
នៅថ្ងៃទី៦ ខែវិច្ឆិកានេះ មន្ត្រីការទូតជាន់ខ្ពស់ចិន បានអំពាវនាវឱ្យមីយ៉ាន់ម៉ាសហការគ្នាក្នុងការរក្សាស្ថិរភាពនៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ បន្ទាប់ពីក្រុមប្រដាប់អាវុធជនជាតិភាគតិចបើកការវាយប្រហារប្រឆាំងនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ដណ្តើមកាន់កាប់មូលដ្ឋានយោធានិងផ្លូវដឹកជញ្ជូនពាណិជ្ជកម្មសំខាន់ៗរវាងប្រទេសចិននិងមីយ៉ាន់ម៉ា។

រដ្ឋាភិបាលចិនបាននិយាយថា លោក Nong Rong អនុរដ្ឋមន្ត្រីការបរទេសចិនបានធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាចាប់ពីថ្ងៃសុក្ររហូតដល់ថ្ងៃអាទិត្យ (ទី ៣-៥ វិច្ឆិកា) ដោយបានជួបជាមួយមន្ត្រីជាន់ខ្ពស់របស់មីយ៉ាន់ម៉ាជុំវិញនឹងការប៉ះទង្គិចគ្នាថ្មីៗនេះក្នុងប្រទេសមីយ៉ាន់ម៉ាជាប់ព្រំដែនប្រទេសចិន ដែលអង្គការសហប្រជាជាតិបាននិយាយថា មានប្រជាជនប្រមាណ ២៣០០នាក់ត្រូវបានបង្ខំចិត្តភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ដើម្បីគេចពីការប៉ះទង្គិចគ្នារវាងកងទ័ពមីយ៉ាន់ម៉ា និងកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិច។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនបាននិយាយថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក Nong Rong បានជួបជាមួយលោក Than Shwe ឧបនាយករដ្ឋមន្ត្រី និងលោក Lwin OU រដ្ឋមន្ត្រីក្រសួងការបរទេសមីយ៉ាន់ម៉ា។ លោក Nong Rong បានស្នើឱ្យមីយ៉ាន់ម៉ាសហការជាមួយចិនក្នុងការរក្សាស្ថិរភាពតាមបណ្តោយព្រំដែនចិន-មីយ៉ាន់ម៉ា។ ជាមួយគ្នានេះ លោក Nong Rong ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលរបបសឹកមីយ៉ាន់ម៉ាចាត់វិធានការដើម្បីធានាសុវត្ថិភាព អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនដែលរស់នៅតាមបណ្តោយព្រំដែនចិន និងចាត់វិធានការដោយមានប្រសិទ្ធភាព ដើម្បីពង្រឹងសន្តិសុខដល់ប្រជាជនចិន ទីភ្នាក់ងាររបស់ចិន និង គម្រោងនានារបស់ចិននៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ MCOT
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


