ព័ត៌មានអន្ដរជាតិ
ប្រមុខ UN៖ តំបន់ហ្គាហ្សា កំពុងក្លាយជា “ទីបញ្ចុះសពកុមារ”
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក António Guterres បានព្រមានថា តំបន់ហ្គាហ្សាស្ទ្រីប កំពុងក្លាយជា “ទីបញ្ចុះសពកុមារ” ខណៈលោកអំពាវនាវម្តងទៀត ឲ្យមានការឈប់បាញ់មនុស្សធម៌ជាបន្ទាន់ ដើម្បីអនុញ្ញាតឲ្យជំនួយ បានចូលទៅក្នុងទឹកដីដែលកំពុងមានការប្រយុទ្ធគ្នា។

ការអត្ថាធិប្បាយរបស់ប្រមុខ UN ធ្វើឡើងកាលពីថ្ងៃចន្ទទី៦ខែវិច្ឆិកា បន្ទាប់ពីអាជ្ញាធរសុខាភិបាលតំបន់ហ្គាហ្សានិយាយថា ឥឡូវនេះចំនួនមនុស្សស្លាប់បានកើនលើស១០០០០នាក់ហើយ ខណៈប្រមុខអង្គការមនុស្សធម៌សំខាន់ៗទាំងអស់របស់ UN បានចេញសេចក្តីថ្លែងការណ៍រួមមិនធ្លាប់មានពីមុនមក ដោយអំពាវនាវឲ្យមានបទឈប់បាញ់។
លោក Guterres ប្រាប់អ្នកយកព័ត៌មាននៅ UN ថា “យើងត្រូវតែធ្វើសកម្មភាពឥឡូវនេះ ដើម្បីស្វែងរកផ្លូវចេញពីការបំផ្លិចបំផ្លាញដ៏ឃោរឃៅ ដ៏អាក្រក់ និងគួរឲ្យសោកសៅ។ ហ្គាហ្សាកំពុងក្លាយជាទីបញ្ចុះសពកុមារ។ កុមារ-កុមារី រាប់រយនាក់ ត្រូវគេរាយការណ៍ថា បាត់បង់ជីវិតឬរងរបួសជារៀងរាល់ថ្ងៃ”។

អ៊ីស្រាអែល បានប្តេជ្ញាកម្ចាត់ក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីចលនាសកម្មប្រយុទ្ធនេះ សម្លាប់មនុស្ស១៤០០នាក់ និងចាប់ចំណាប់ខ្មាំងជាង២៤០នាក់ នៅក្នុងការវាយប្រហារបណ្តាក់គ្នាកាលពីថ្ងៃទី៧ខែតុលា។
ដោយឡែក នៅថ្ងៃចន្ទ យោធាអ៊ីស្រាអែលបានប្រកាសឡោមព័ទ្ធទីក្រុងហ្គាហ្សាទាំងស្រុង ក្រោយមានការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរអស់រយៈពេលជាងមួយសប្តាហ៍ ដែលជាលទ្ធផល បានហែកជ្រៀកទឹកដីនេះជាពីរ។
យ៉ាងណាក្តី លោក Guterres បានស្តីបន្ទោស អ៊ីស្រាអែលចំពោះការបំពានយ៉ាងច្បាស់លើច្បាប់មនុស្សធម៌អន្តរជាតិ។ លោកបន្ថែមថា UN ត្រូវការទឹកប្រាក់ ១.២ពាន់លានដុល្លារ ដើម្បីជួយផ្តល់ជំនួយដល់ប្រជាជន២.៧លាននាក់នៅហ្គាហ្សា និង វេសប៊េង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Guardian
ចុចអាន៖ UN ថា ការ វាយ ប្រហារ របស់ អ៊ីស្រាអែល លើ ជំរំ ជន ភៀស ខ្លួន គឺជា អំពើសាហាវព្រៃផ្សៃ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


