ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលទុកពេល ៤ម៉ោងឱ្យជនស៊ីវិលភៀសខ្លួនចេញពីហ្គាហ្សា
ក្រោយឡោមព័ទ្ធហ្គាហ្សាបានទាំងស្រុង អ៊ីស្រាអែលបានទុកឱកាសឱ្យជនស៊ីវិលដែលជាប់នៅក្នុងទីក្រុងចាកចេញឱ្យទាន់ពេល ខណៈអ្នកដែលរត់គេចខ្លួននិយាយថាពួកគេបានឆ្លងកាត់រថក្រោះនៅតាមផ្លូវជាហូរហែ។

បន្ទាប់ពីកងកម្លាំងរបស់អ៊ីស្រាអែលបានឡោមព័ទ្ធទីក្រុងហ្គាហ្សា កាលពីប៉ុន្មានថ្ងៃមុន ពេលនេះពួកគេបានទុកពេលឱ្យប្រជាជនរយៈពេល ៤ម៉ោង ដើម្បីភៀសខ្លួនពីទីក្រុង ដើម្បីឱ្យពួកគេត្រៀមខ្លួនរួចជាស្រេចក្នុងការវាយលុកក្រុមហាម៉ាសអ៊ីស្លាម ដែលបានវាយប្រហារទីក្រុងអ៊ីស្រាអែលកាលពីមួយខែមុន។

សង្គ្រាមបានចាប់ផ្តើមនៅថ្ងៃទី ៧ ខែតុលា នៅពេលដែលក្រុមអ្នកប្រយុទ្ធបានផ្ទុះឡើងនៅទូទាំងរបងជុំវិញតំបន់ហ្គាហ្សា និងបានសម្លាប់ជនជាតិអ៊ីស្រាអែល ១,៤០០នាក់ ដែលភាគច្រើនជាជនស៊ីវិល និងបានចាប់ពង្រត់មនុស្សជាង ២០០នាក់។ ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានវាយលុកតំបន់ហ្គាហ្សាដោយការវាយប្រហារទៅក្រុមហាម៉ាស ប៉ុន្តែវាបានបណ្ដាលឱ្យមនុស្សជាង ១ម៉ឺននាក់ស្លាប់។

យ៉ាងណាមិញ នៅព្រឹកថ្ងៃអង្គារ អ៊ីស្រាអែលបានបើកផ្លូវមនុស្សធម៌ឲ្យអ្នកស្រុក ចាប់ពីម៉ោង ១០:០០ ព្រឹក ដល់ម៉ោង ២:០០ រសៀល ដើម្បីចាកចេញពីទីក្រុងហ្គាហ្សា។ ក្រោយចាកចេញដោយជោគជ័យ អ្នកស្រុកប្រាប់អ្នកសារព័ត៌មានថា រថក្រោះអ៊ីស្រាអែលបាននិងកំពុងធ្វើសកម្មភាគនៅពេលយប់ ដោយកងកម្លាំងអ៊ីស្រាអែលភាគច្រើនពឹងផ្អែកលើការវាយប្រហារតាមអាកាស និងកាំភ្លើងធំ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


