ព័ត៌មានអន្ដរជាតិ
លោក Netanyahu ចេញមុខបកស្រាយ រឿងដែលថា អ៊ីស្រាអែល ចង់គ្រប់គ្រងតំបន់ហ្គាហ្សា
លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu និយាយបដិសេធថា អ៊ីស្រាអែល មិនចង់គ្រប់គ្រង ហ្គាហ្សា ឡើយប៉ុន្តែតំបន់នេះ ត្រូវតែជាកន្លែងគ្មានយោធា កម្ចាត់ពួករ៉ាឌីកាល់ និងកសាងឡើងវិញ។

ការអត្ថាធិប្បាយរបស់លោក កើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីនាយករដ្ឋមន្ត្រីរូបនេះលើកឡើងថា អ៊ីស្រាអែល អាចដាក់ការគ្រប់គ្រងសន្តិសុខលើតំបន់ប៉ាឡេស្ទីន សម្រាប់រយៈពេលគ្មានដែនកំណត់ នៅពេលសង្រ្គាមជាមួយក្រុមហាម៉ាស ដល់ទីបញ្ចប់។
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox News ដែលចាក់ផ្សាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី៩ខែវិច្ឆិកា លោក Netanyahu និយាយថា កងទ័ពអ៊ីស្រាអែល នឹងបន្តការវាយលុករបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា រហូតដល់ក្រុមហាម៉ាស ត្រូវកម្ចាត់ចោលទាំងស្រុង។ លោកអះអាងថា “គ្មានអ្វីអាចបញ្ឈប់រឿងនេះបានទេ”។
ស្របពេលជាមួយគ្នានោះ លោក Netanyahu ក៏បានបញ្ជាក់ជាថ្មីផងដែរថា អ៊ីស្រាអែល នឹងមិនយល់ព្រមចំពោះបទឈប់បាញ់ឡើយ រហូតទាល់តែ មានការដោះលែងចំណាប់ខ្មាំងនៅហ្គាហ្សាទាំងអស់។

ការបញ្ជាក់របស់លោកក៏កើតឡើងផងដែរ បន្ទាប់ពីសហរដ្ឋអាមេរិក បានសម្តែងក្តីព្រួយបារម្ភចំពោះការកាប់កាប់តំបន់ហ្គាហ្សា។
ក្នុងអំឡុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃអង្គារទី៧ខែវិច្ឆិកា អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក John Kirby បានជំរុញឲ្យអ៊ីស្រាអែល ពិចារណាឡើងវិញនូវការដាក់ពង្រាយយោធាដ៏យូរអង្វែងនៅហ្គាហ្សា។
ទោះមិនលម្អិត តែលោក Kirby គូសបញ្ជាក់ថា “ប្រធានាធិបតីអាមេរិកនៅតែជឿថា ការកាន់កាប់តំបន់ហ្គាហ្សាជាថ្មីដោយកងកម្លាំងអ៊ីស្រាអែល គឺមិនល្អទេ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ អាមេរិក ព្រមានអ៊ីស្រាអែល ប្រឆាំងការកាន់កាប់តំបន់ហ្គាហ្សា សាជាថ្មី
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


