ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល រកឃើញសញ្ញាថា ចំណាប់ខ្មាំង កំពុងត្រូវឃុំខ្លួន នៅក្រោមមន្ទីរពេទ្យ ហ្គាហ្សា
កាលពីថ្ងៃចន្ទទី១៣ខែវិច្ឆិកា យោធាអ៊ីស្រាអែល បានចែករំលែកវីដេអូនិងរូបថត បង្ហាញពីអ្វីដែលខ្លួននិយាយថា ជាអាវុធដែលក្រុមហាម៉ាស រក្សាទុកក្នុងបន្ទប់ក្រោមដីនៃមន្ទីរពេទ្យកុមារនៅតំបន់ហ្គាហ្សា ហើយចំណាប់ខ្មាំង ក៏ទំនងជាឃុំឃាំងនៅទីនោះដែរ។

អ្នកនាំពាក្យយោធាលោក Daniel Hagari និយាយថា កងទ័ព បានរកឃើញមជ្ឈមណ្ឌលបញ្ជាការរបស់ក្រុមហាម៉ាស ដែលមានផ្ទុកអាវុធយុទ្ធភណ្ឌ ដូចជាគ្រាប់បែកដៃ អាវកាក់អត្តឃាត និងគ្រឿងផ្ទុះផ្សេងទៀត នៅក្នុងបន្ទប់ក្រោមដីនៃមន្ទីរពេទ្យ Rantissi។
គាត់បានប្រាប់សន្និសីទផ្សាយតាមទូរទស្សន៍មួយថា “យើងក៏រកឃើញសញ្ញាដែលបង្ហាញថា ក្រុមហាម៉ាសបានឃុំចំណាប់ខ្មាំងនៅទីនោះផងដែរ ទោះយ៉ាងណា រឿងនេះស្ថិតនៅក្រោមការស៊ើបអង្កេតរបស់យើងនៅឡើយ”។

គាត់បានបង្ហាញវីដេអូនៃអ្វី ដែលមើលទៅដូចជាកន្លែងរស់នៅតូចមួយ រួមទាំងផ្ទះបាយតូចមួយ ក៏ដូចជាផ្លូវរូងក្រោមដីនៅក្បែរនោះ ដែលនាំទៅដល់ផ្ទះរបស់មេទ័ពជើងទឹកក្រុមហាម៉ាស។
គាត់បញ្ជាក់ថា “ក្រុមហាម៉ាសបានដណ្តើមយកតំបន់នេះទាំងអស់ មកក្រោមការគ្រប់គ្រងរបស់ខ្លួន ហើយធ្វើសង្រ្គាមប្រឆាំងនឹងអ៊ីស្រាអែល ចេញពីមន្ទីរពេទ្យនេះ”។

លើសពីនេះ កងទ័ពបានរកឃើញម៉ូតូមួយគ្រឿងមានស្នាមគ្រាប់កាំភ្លើង ដែលគាត់ជឿថា ហាក់ដូចជាត្រូវបានប្រើ ដើម្បីនាំយកចំណាប់ខ្មាំងទៅកាន់តំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីថ្ងៃទី៧ខែតុលា នៅពេលខ្មាន់កាំភ្លើងក្រុមហាម៉ាស វាយលុកចូលទឹកដីអ៊ីស្រាអែលភាគខាងត្បូង ដោយបានសម្លាប់មនុស្សប្រហែល ១២០០នាក់ និងចាប់ចំណាប់ខ្មាំងប្រហែល២៤០នាក់។
ជាការសងសឹក អ៊ីស្រាអែលក៏បានបើកការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាវិញ ទៅលើតំបន់ហ្គាហ្សាស្ទ្រីប ហើយចាប់ផ្តើមប្រតិបត្តិការជើងគោក។ យោងតាមមន្ត្រីសុខាភិបាលប៉ាឡេស្ទីន, មនុស្សជាង ១១០០០នាក់ ត្រូវបានសម្លាប់នៅហ្គាហ្សា ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ WHO៖ មន្ទីរពេទ្យធំរបស់តំបន់ហ្គាហ្សា បានក្លាយជាកន្លែងដាក់សពទៅហើយ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


