ព័ត៌មានជាតិ
រដ្ឋទម្លាក់កញ្ចប់ថវិកា ៥០ លានដុល្លារ ជួយប្រតិបត្តិករទេសចរណ៍ ខេត្តសៀមរាប
ដោយមើលឃើញការលំបាករបស់ប្រតិបត្តិករទេសចរណ៍ ក្នុងការទទួលបាននូវហិរញ្ញប្បទាន ដើម្បីយកទៅប្រើប្រាស់ ក្នុងការស្តារ បើកឡើងវិញ ឬកែលម្អអាជីវកម្មរបស់ខ្លួន រាជរដ្ឋាភិបាល បានផ្តល់ហិរញ្ញប្បទានគិតជាទឹកប្រាក់ចំនួន ៥០ លានដុល្លារអាមេរិក ដល់ប្រតិបត្តិករទេសចរណ៍នៅក្នុងខេត្តសៀមរាប។

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងនៅក្នុងវេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន» កាលពីថ្ងៃទី ១៣ ខែ វិច្ឆិកា ដូច្នេះថា រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការចំនួន ២ រួមមាន៖ ១. អនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញ ចំពោះវិស័យទេសចរណ៍នៅខេត្តសៀមរាប ជូនអតិថិជនដែលជួបប្រទះការលំបាក ផ្នែកហិរញ្ញវត្ថុ បណ្តោះអាសន្ន ដោយមិនចាំបាច់ធ្វើសំវិធានធនរយៈពេល ១២ ខែ។
ចំណុចទី ២ គឺធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា នឹងរៀបចំជាកម្មវិធីផ្ដល់កម្ចីដោយផ្ទាល់ជាមួយនឹងទឹកប្រាក់ បឋមចំនួន ៥០ លានដុល្លារអាមេរិក ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប ជាមួយនឹងអត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌអនុគ្រោះផ្សេងទៀត ដើម្បីអនុញ្ញាតឱ្យប្រតិបត្តិករទេសចរណ៍ អាចទទួលបាននូវហិរញ្ញប្បទានក្នុងចំនួនទឹក ប្រាក់សមស្របតាមប្រភេទអាជីវកម្ម។
បើតាមសម្តេចនាយករដ្ឋមន្រ្តី សម្រាប់កញ្ចប់ទឹកប្រាក់ ៥០ លានដុល្លារនេះ មិនច្រើនប៉ុន្មាននោះទេ ប៉ុន្តែក៏មិនតិចដែរ ពិសេសបានចូលរួមចំណែកមួយផ្នែកក្នុងស្តារវិស័យទេសចរណ៍ឡើងវិញ។
ការផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិករទេសចរណ៍នៅក្នុងខេត្តសៀមរាបនេះ ធ្វើយ៉ាងណាដាក់ឱ្យចំគោលដៅ ដើម្បីបង្ដើត ឱ្យបានបរិមាណកើនពី ២០០ ឬ ៣០០ លានដុល្លារអាមេរិក មកវិញ។ ការផ្ដល់ហិរញ្ញប្បទានចំនួន ៥០ លានដុល្លារ ពោលគឺជាដើមទុនក្នុងការចូលរួមស្ដារស្ថានភាពវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប ឱ្យកាន់តែមានពន្លឺវិជ្ជមាន ជាលំដាប់។
ដើម្បីធ្វើឱ្យចំនួនទឹកប្រាក់ ៥០ លានដុល្លារ កាន់តែប្រសិទ្ធភាព និងចំគោលដៅ សម្តេច ហ៊ុន ម៉ាណែត បានណែនាំឱ្យ ក្រសួងទេសចរណ៍ ត្រូវរៀបចំឡើងវិញ និងដាក់ឱ្យដំណើរការក្រុមប្រឹក្សាទេសចរណ៍ ដោយមានការចូលរួមពីស្ថាប័នរដ្ឋ និងវិស័យឯកជនពាក់ព័ន្ធឱ្យបានឆាប់បំផុត ។ ការដាក់ចេញនូវក្រុមប្រឹក្សាទេសចរណ៍ នឹងអាចដោះស្រាយបាននូវបញ្ហា ប្រឈម ដែលវិស័យឯកជនជួបប្រទះជាប្រចាំថ្ងៃ ការរៀបចំ និងដាក់ចេញផែនការ ឬយុទ្ធសាស្ត្រអភិវឌ្ឍវិស័យទេស ចរណ៍ និងការចូលរួមដោះស្រាយនូវបញ្ហាប្រឈមរយៈពេលមធ្យម។
សម្តេច ហ៊ុន ម៉ាណែត បានបន្ថែមដូច្នេះថា« អ្វីដែលខ្ញុំចង់ឃើញសម្រាប់ផែនការសកម្មភាពនេះ គឺជាការគិតគូរដោះ ស្រាយបញ្ហាប្រឈមជាខ្សែច្រវ៉ាក់តម្លៃទាំងមូល សម្រាប់វិស័យទេសចរណ៍ខេត្តសៀមរាប ដូចជា ការផ្សព្វផ្សាយ ការ តភ្ជាប់ជើងហោះហើររវាងតំបន់ទេសចរណ៍សំខាន់ៗ ការកែសម្រួល និងការផ្តល់សេវានៅពេលមកដល់ ពេលស្នាក់នៅ និងត្រឡប់ទៅវិញ, ផែនការនេះ ត្រូវតែមានភាពទាក់ទាញ និងជាកាតាលិករជំរុញវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ឱ្យមានសម្ទុះឡើងវិញ នៅឆ្នាំ ២០២៤»។
សូមបញ្ជាក់ផងដែរថា ទេសចរណ៍ គឺជាវិស័យដ៏សំខាន់មួយ ដែលបានផ្ដល់នូវការងារជាច្រើនដល់ប្រជាពលរដ្ឋ និងបាន ចូលរួមចំណែកយ៉ាងច្រើននៅក្នុងសេដ្ឋកិច្ចជាតិ។ ប៉ុន្តែវិស័យទេសចរណ៍បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិ ជំងឺកូវីដ-១៩ នាពេលកន្លងមក ។ រហូតដល់ពេលនេះ តួលេខទេសចរ ដែលបានមកដល់ប្រទេសកម្ពុជាមានការកើន ឡើង ទាំងតួលេខពីក្រសួងទេសចរណ៍ និងគ្រឹះស្ថានអង្គរ ។ ជាការពិត វិស័យទេសចរណ៍មានកំណើន តែមិនទាន់ដល់ កម្រិតមុនពេលវិបត្តិជំងឺកូវីដ-១៩ ហើយការកើនឡើងនេះទៀតសោត ក៏មានស្ថានភាពមិនដូចគ្នា នៅតាមគោលដៅ ទេសចរណ៍សំខាន់ ជាពិសេសនៅខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍ដ៏ធំមួយរបស់កម្ពុជា៕
អត្ថបទ៖ ផល ធារិត


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


