ព័ត៌មានអន្ដរជាតិ
ទីបំផុត អាមេរិក ទទួលស្គាល់ថា ក្រុមហាម៉ាស ពិតជាមានទីបញ្ជាការ នៅក្រោមមន្ទីរពេទ្យ ហ្គាហ្សា មែន
តាមការអះអាងពីសហរដ្ឋអាមេរិក, ខ្លួនទទួលបានរបាយការណ៍ចារកម្មដែលថា ក្រុមហាម៉ាសពិតជាមានទីបញ្ជាការមួយ ស្ថិតនៅក្រោមមន្ទីរពេទ្យ Al-Shifa ក្នុងទីក្រុង ហ្គាហ្សា មែន។
អ្នកនាំពាក្យសន្តិសុខជាតិ លោក John Kirby និយាយកាលពីថ្ងៃអង្គារទី១៤ខែវិច្ឆិកាថា ក្រុមនេះ បានរក្សាទុកអាវុធនៅទីនោះ ហើយត្រៀមខ្លួនសម្រាប់ការវាយប្រហាររបស់អ៊ីស្រាអែល។

នេះជាលើកទីមួយហើយ ដែលអាមេរិកបានគាំទ្រដោយឯករាជ្យលើការអះអាងរបស់សម្ព័ន្ធមិត្តជិតស្និទ្ធគឺអ៊ីស្រាអែល ដែលថា ក្រុមហាម៉ាស ប្រើប្រាស់មន្ទីរពេទ្យដើម្បីលាក់មូលដ្ឋានរបស់ខ្លួន ថ្វីបើក្រុមចលនាប្រដាប់អាវុធ បានបដិសេធចំពោះរឿងនេះម្តងហើយម្តងទៀតក៏ដោយ។
ឆ្លើយតបទៅការកត់សម្គាល់របស់សេតវិមាន ក្រុមហាម៉ាសបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយដែលរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន AFP ថា ការទទួលស្គាល់របស់អាមេរិកបែបនេះ នឹងធ្វើឲ្យអ៊ីស្រាអែលបានដៃ ហើយបើកភ្លើងខៀវ ឲ្យមានការសម្លាប់រង្គាលយ៉ាងព្រៃផ្សៃជាបន្តទៀត។

សេចក្តីថ្លែងការណ៍នេះកើតឡើង ខណៈអ៊ីស្រាអែល ប្រឈមមុខនឹងសម្ពាធទូទាំងពិភពលោកកាន់តែខ្លាំងឡើង ឲ្យការពារជនស៊ីវិលដែលជាប់នៅក្នុងមន្ទីរពេទ្យនោះ។
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និយាយថា មន្ទីរពេទ្យ Al-Shifa ត្រូវតែការពារពីការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅជុំវិញបរិវេណនោះឲ្យបាន ហើយនាយករដ្ឋមន្រ្តីអង់គ្លេសលោក Rishi Sunak ក៏និយាយដែរថា អ៊ីស្រាអែល ត្រូវតែធ្វើសកម្មភាពតាមច្បាប់អន្តរជាតិ។
នៅតំបន់ជុំវិញ Al-Shifa ដែលជាមន្ទីរពេទ្យធំបំផុតរបស់ហ្គាហ្សា បានក្លាយជាចំណុចសំខាន់នៃការប្រយុទ្ធគ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈមនុស្សរាប់ពាន់នាក់ ត្រូវបានគេជឿថាកំពុងស្ថិតនៅទីនោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ទីបំផុត អង្គការសិទ្ធិមនុស្ស ចេញមុខនិយាយរឿង អ៊ីស្រាអែល វាយប្រហារមន្ទីរពេទ្យនៅ ហ្គាហ្សា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


